អ៊ុយក្រែនអាចឲ្យលោក Trump ជួបស្ថានការណ៍អាក្រក់ ដូចលោក Biden ជួបនៅអាហ្វហ្គានីស្ថាន

2025/07/23 11:52:53 pm        74

សម្រាប់លោកប្រធានាធិបតី Donald Trump ការពាក់ព័ន្ធរបស់សហរដ្ឋអាមេរិក ក្នុងសង្រ្គាមនៅអ៊ុយក្រែន អាចក្លាយជាអ្វីដែលអ្នកស្នងតំណែងមុនរបស់លោក គឺលោក Joe Biden ជួបក្នុងសង្រ្គាមនៅអាហ្វហ្កានីស្ថាន។ បើយោងតាមអត្ថបទរបស់ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានបង្ហាញថា មើលភ្លាមៗ ការប្រៀបធៀបនេះ អាចហាក់ដូចជាមិនគួរឲ្យជឿនោះឡើយ ត្បិតសហរដ្ឋអាមេរិកមិនបានបញ្ជូនកងទ័ពទៅអ៊ុយក្រែន ប៉ុន្តែគ្រាន់តែផ្តល់ជំនួយប៉ុណ្ណោះ។

តែអត្ថបទនេះ បានបញ្ជាក់ថា៖ «ទោះជាយ៉ាងណាក៏ដោយ សម្រាប់ប្រធានាធិបតី លោក Donald Trump អ្វីដែលមានភាពស្រដៀងគ្នានោះ គឺថា ការដោះស្រាយជម្លោះមិនមែនជាកិច្ចការងាយស្រួលឡើយ ហើយកាន់តែអូសបន្លាយពេលយូរ។ រូបលោកកាន់តែប្រឈមនឹងហានិភ័យធ្លាក់ចូលទៅក្នុងអន្ទាក់នៃការទទួលខុសត្រូវ និងអាចមានកំហុស»។ ហើយអត្ថបទនោះ បានបន្ថែមទៀតថា ការចូលរួមកាន់តែជ្រៅទៅៗ នៅក្នុងជម្លោះនេះ នឹងនាំឲ្យអ្នកគាំទ្រគោលនយោបាយ «ធ្វើឲ្យអាមេរិកអស្ចារ្យម្តងទៀត» ខឹងសម្បា។

អត្ថបទនេះបានសរសេរទៀតថា៖ «ប៉ុន្តែប្រសិនបើរុស្ស៊ីត្រូវបានបណ្ដោយឲ្យទទួលបានសន្ទុះឥតឈប់ឈរដោយគ្មានជំនួយបន្ថែមនោះ លោក Trump អាចត្រូវបានមើលទៅហាក់ដូចជាទន់ខ្សោយ ហើយប្រឈមនឹងការចោទប្រកាន់ ដែលថា រូបលោកមិនបានធ្វើអ្វីគ្រប់គ្រាន់ ដើម្បីរារាំងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin»។

ក្នុងពេលជាមួយគ្នានេះ លោក Trump កំពុងព្យាយាមជាប់ជានិច្ច ក្នុងការធ្វើយ៉ាងណាកុំឲ្យរូបលោកពាក់ព័ន្ធនឹងជម្លោះនេះ ដោយនិយាយម្តងហើយម្តងទៀតថា សង្រ្គាមនឹងមិនចាប់ផ្តើមឡើយ នៅក្រោមការដឹកនាំរបស់លោក ហើយបញ្ជាក់យ៉ាងច្បាស់ថា លោកមិនទទួលខុសត្រូវចំពោះលទ្ធផលរបស់វាទេ។

យ៉ាងណាក្ដី ការប្រៀបធៀប រវាងសង្រ្គាមទាំង ២ បានលេចឡើងម្តងហើយម្តងទៀតនៅក្នុងអត្ថាធិប្បាយរបស់អ្នកជំនាញ។ ប៉ុន្មានខែមុនជាប់ឆ្នោតឡើងវិញរបស់លោក Trump ក្នុងខែវិច្ឆិកា អ្នកសរសេរអត្ថបទសារព័ត៌មាន Washington Post លោក Marc Thiessen បានព្រមានក្រុមសាធារណរដ្ឋ អំពីគ្រោះថ្នាក់នៃការរារាំងជំនួយបន្ថែមដល់អ៊ុយក្រែន។ លោកបានសរសេរថា៖ «វាគឺជាជម្រើសរបស់គណបក្សសាធារណរដ្ឋ។ ប្រសិនបើអ្នកមិនចង់ទទួលការស្តីបន្ទោសថា បានធ្វើឲ្យទីក្រុងគីវដួលរលំ ដូចដែលលោក Biden ត្រូវបានស្តីបន្ទោស ចំពោះការដួលរលំនៃទីក្រុងកាប៊ុលទេនោះ សូមបញ្ជូនជំនួយយោធាទៅអ៊ុយក្រែន»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        88
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        124
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm