រដ្ឋមន្រ្តីព័ត៌មានកម្ពុជាប្រាប់គណៈប្រតិភូAMSអំពីការបំភ្លៃព័ត៌មានរបស់ភាគីថៃពាក់ព័ន្ធនឹងបញ្ហាជម្លោះព្រំដែន

2025/07/24 12:40:50 am        122

ភ្នំពេញ ៖រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជានៅថ្ងៃនេះមានជំនួបដាច់ដោយឡែកជាមួយគណៈប្រតិភូមួយចំនួនដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០(AMS)។ជាស្តែងដូចជាប្រតិភូមកពីនៃសាធារណរដ្ឋនៃសហភាពមីយ៉ាន់ម៉ាជាដើម។

ឯកឧត្តមនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បានបញ្ជាក់ពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជាថា កម្ពុជា គឺជ្រើសរើសយកសន្តិភាព និងច្បាប់អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាព្រំដែនយូរអង្វែង ជាមួយប្រទេសថៃ។ ការថ្លែងយ៉ាងដូច្នេះរបស់ឯកឧត្តមរដ្ឋមន្រ្តីព័ត៌មាន បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយលោក Ye Tint អនុរដ្ឋមន្ត្រីព័ត៌មាន នៃសាធារណរដ្ឋនៃសហភាពមីយ៉ាន់ម៉ា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះ ក្នុងឱកាសលោកបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពីប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit) ដែលប្រទេសកម្ពុជា លើទឹកដីសៀមរាប-អង្គរ។

ជាមួយគ្នាននេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា នៅក្នុងដំណាក់កាលដែលកងទ័ពកម្ពុជា និងថៃ កំពុងតែប្រឈមមុខដាក់គ្នានៅព្រំដែន ប្រជាជនកម្ពុជា មិនពុលដោយសារព័ត៌មានបំភ្លៃ បំផ្លើស ដូចប្រជាជនថៃនោះទេ។ ដូច្នេះ ហើយបើក្រឡេកទៅមើលផលវិបាកនៃការទទួលព័ត៌មានក្លែងក្លាយ ដែលផ្សព្វផ្សាយដោយសារព័ត៌មានថៃ បានធ្វើឱ្យប្រជាពលរដ្ឋមិនបានទទួលព័ត៌មានពិត និងធ្វើឱ្យខូចមុខមាត់លើឆាកអន្តរជាតិថា ត្រូវបានគេនិយាយថា Don't Thai to me ជាប្រទេសភូតកហុក ជាដើម។ ក្នុងវិបត្តិនេះអ្នកសារព័ត៌មាន ថៃ បានប្រើប្រាស់យុទ្ធសាស្ត្រកខ្វក់ (dirty strategy) ដែលបង្កបញ្ហាដាក់មកលើរដ្ឋាភិបាលថៃ ខ្លួនឯង ប្រឈមមុខដោះស្រាយជាមួយប្រជាជនរបស់ខ្លួន ជុំវិញការចេញផ្សាយព័ត៌មានក្លែងក្លាយ។

សម្រាប់អនុរដ្ឋមន្ត្រីព័ត៌មាន សាធារណរដ្ឋនៃសហភាពមីយ៉ាន់ម៉ា បានអរគុណចំពោះលោករដ្ឋមន្ត្រី នេត្រ ភក្រ្តា ដែលបានចែករំលែកនូវបទពិសោធន៍ដ៏ល្អៗនៅក្នុងកិច្ចប្រជុំ ជាពិសេសការប្រយុទ្ធប្រឆាំងទៅនឹងព័ត៌មានក្លែងក្លាយ ហើយកម្ពុជាក៏បានធ្វើរួចជាស្រេចនូវវិធានការប្រយុទ្ធប្រឆាំងនូវព័ត៌មានក្លែងក្លាយ និងបានកោតសរសើរចំពោះការរៀបចំនូវកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០នេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ លោកបានឱ្យដឹងថា ជុំវិញបញ្ហាបង្កើតព័ត៌មានក្លែងក្លាយ ការបំភ្លៃ បំផ្លើស ផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយនេះប្រទេសមីយ៉ាន់ម៉ា ក៏មិនខុសពីបប្រទេសកម្ពុជានោះដែរ ជាញឹកញយប្រទេសមីយ៉ាន់ម៉ា ក៏ត្រូវបានភាគីជម្លោះផ្សព្វផ្សាយចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ ក្នុងចេតនាបង្ខូចកេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិ។

ជាការកត់សំគាល់នៅក្នុងជំនួបទ្វេភាគីនេះ ប្រទេសទាំងពីរកម្ពុជា និងមីយ៉ាន់ម៉ា ក៏បានប្ដេជ្ញាយ៉ាងមុតមាំក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសវិស័យព័ត៌មាន និងសោទស្សន៍ ព្រមជាមួយនឹងយុទ្ធនាការនៃការទប់ស្កាត់នូវព័ត៌មានក្លែងក្លាយដែលជាក្តីព្រួយបារម្ភ ដ៏សំខាន់មួយនៅក្នុងតំបន់ និងលើពិភពលោក៕ អត្ថបទ៖ទូច សោភ័ណ​

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        163
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        140
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        165

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm