កម្ពុជា-ជប៉ុន បើកទំព័រកិច្ចសហប្រតិបត្តិការ ត្រួតពិនិត្យបរិស្ថានតាមផ្កាយរណប ដើម្បីប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុសកល

2025/07/24 01:34:11 am        148

ភ្នំពេញ ៖ ទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) បានពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងបរិស្ថានលើបច្ចេកវិទ្យាផ្កាយរណប ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុសកល រួមចំណែកដល់ការគ្រប់គ្រងព្រៃឈើ និងធនធានធម្មជាតិ ឈានទៅសម្រេចបានជាប្រទេសអាព្យាក្រឹតកាបូននៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំនាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភាជាតិ។ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយក្នុងវិស័យបរិស្ថាននេះ បានប្រព្រឹត្តទៅនៅក្នុងជំនួបពិភាក្សាសម្តែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង លោក Osamu Ochiai នាយកមជ្ឈមណ្ឌលស្រាវជ្រាវសង្កេតការណ៍ផែនដីនៃ JAXA នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។

ជាមួយគ្នានេះ លោក Osamu Ochiai នាយកមជ្ឈមណ្ឌលស្រាវជ្រាវសង្កេតការណ៍ផែនដីនៃ JAXAបានបង្ហាញសមត្ថភាពដ៏ទំនើបរបស់ ក្នុងការប្រមូលទិន្នន័យបរិស្ថានតាមរយៈផ្កាយរណប ដែលរួមមាន ផែនទីជីវម៉ាស (Biomass Map) ជួយឱ្យកម្ពុជាដឹងពីបរិមាណជីវម៉ាស និងកាបូនដែលស្រូបយកបានពីព្រៃឈើ។ ផែនទីព្រៃកោងកាង (Mangrove Map) ដែលអាចជួយតាមដានការប្រែប្រួលផ្ទៃដីព្រៃកោងកាងចាប់ពីឆ្នាំ ១៩៩០ និងផែនទីគម្របដី និងការប្រើប្រាស់ដី (Land Cover/Use Map) ដែលមានកម្រិតច្បាស់ ១០ ម៉ែត្រ អាចកំណត់ប្រភេទដីបានរហូតដល់ទៅ ១៥ប្រភេទ ដូចជាប្រភេទដីទីក្រុង វាលស្រែ ព្រៃឈើ និងវាលស្មៅជាដើម។ លើសពីនេះ ការត្រួតពិនិត្យការបំភាយមេតានពីវាលស្រែ (Methane Emission Monitoring) តាមរយៈការតាមដានកម្រិតទឹកក្នុងវាលស្រែ គឺជាផ្នែកមួយបន្ថែមទៀត ក្នុងការកាត់បន្ថយការបំភាយមេតាន ដែលជាឧស្ម័នផ្ទះកញ្ចក់ដ៏គ្រោះថ្នាក់។ 

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងអំណរគុណដល់ JAXA និងគាំទ្រចំពោះបច្ចេកវិទ្យាផ្កាយរណបជប៉ុន ក្នុងការប្រមូលទិន្នន័យបរិស្ថាន ទុកជាឃ្លាំងទិន្នន័យសម្រាប់ផ្ទៀងផ្ទាត់ជាមួយប្រព័ន្ធផ្កាយរណបនាពេលបច្ចុប្បន្ន។ និងគាំទ្រឱ្យ JAXA ក្លាយជាភ្នាក់ងារផ្ទៀងផ្ទាត់ឥណទានកាបូន នៅតំបន់អាស៊ាន ដើម្បីជួយបញ្ជាក់ពីភាពត្រឹមត្រូវរបស់កម្ពុជា លើការងារផ្ទៀងផ្ទាត់ទិន្នន័យព័ត៌មានរវាង ៦ខែម្តង ឬតិចជាងនេះ នៅក្នុងការពិនិត្យ និងវាយតម្លៃការបាត់បង់ព្រៃឈើ និងការស្រូបយកកាបូន សម្រាប់ព្យាករណ៍លើការដាំដុះឡើងវិញ ឱ្យបានសមស្រប និងសម្រេចបានគោលដៅអព្យាក្រឹតកាបូននៅឆ្នាំ ២០៥០។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានផ្តល់អនុសាសន៍ឱ្យ JAXA កំណត់អត្តសញ្ញាណកោះមួយនៅកម្ពុជា និងប្រែក្លាយឱ្យទៅជា កោះអព្យាក្រឹតកាបូនដំបូងគេនៅក្នុងតំបន់អាស៊ាន ដោយ JAXA វាយតម្លៃសមត្ថភាពស្រូបយកកាបូន និងប៉ាន់ប្រមាណលើចំនួនដាំស្តារដើមឈើ បន្ថែម ដើម្បីបង្កើត ទីផ្សារឥណទានកាបូន នៅកម្ពុជា និងពង្រីកកិច្ចសហប្រតិបត្តិការទៅវិស័យសំខាន់ៗផ្សេងទៀតដូចជា ថាមពល ឧស្សាហកម្ម និងការគ្រប់គ្រងសំណល់ជាដើម។ 

កិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុននេះ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់មួយបន្ថែមទៀត ក្នុងការសម្រេចបានស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ ២០៥០ ក៏ដូចជាការប្តេជ្ញារបស់កម្ពុជា រួមចំណែកក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុជាសកល។

គួរបញ្ជាក់ថា ទីភ្នាក់ងារអវកាសជប៉ុន (JAXA) ដែលដឹកនាំដោយលោក Osamu Ochiai នាយកមជ្ឍមណ្ឌលស្រាវជ្រាវអង្កេតព័ត៌មានផែនដី (EORC) និងសមាជិកប្រតិភូ JAXA នៅក្នុងឱកាសសំដែងការគួរសមនេះ ក៏បានធ្វើបទបង្ហាញពី ទិដ្ឋភាពបច្ចេកទេសអំពី វឌ្ឍនភាពការងារនៃកិច្ចសហប្រតិបត្តិការបច្ចេកទេសលើការប្រើប្រាស់បច្ចេកវិទ្យា និងរូបភាពផ្កាយរណប លើការផលិតផែនទីជីវម៉ាសព្រៃឈើ និងកំណត់ទិសដៅ និងផែនការសកម្មភាពក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការបន្ត។ បច្ចុប្បន្ននេះទីភ្នាក់ងាររុករកអវកាសជប៉ុន JAXA បានកំពុងតែសហការជាមួយក្រសួងបរិស្ថាន លើការប្រើប្រាស់រូបភាព ផ្កាយរណប និងបច្ចេកវិទ្យារបស់ JAXA លើការផលិតផែនទីជីវម៉ាសព្រៃឈើដែលកិច្ចសហប្រតិបត្តិការនេះមានរយៈពេល ៣ឆ្នាំ (២០២៤-២០២៦)៕

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        16
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        228
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        207

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង

2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm