ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា អញ្ជើញប្រកាសដាក់ឱ្យប្រើប្រាស់នីតិវិធីប្រតិបត្តិស្តង់ដាជាតិ សម្រាប់ប្រព័ន្ធកត់ត្រាជំងឺមហារីក បែបប្រជាសាស្ត្រ

2025/07/24 03:59:38 am        186

ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើ្ជញជាអធិបតីក្នុងពិធីដាក់ឱ្យប្រើប្រាស់នីតិវិធីប្រតិបត្តិស្តង់ដាជាតិ សម្រាប់ប្រព័ន្ធកត់ត្រាជំងឺមហារីក បែបប្រជាសាស្ត្រ, នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥។

​ សមាសភាពចូលរួមនាពិធីនោះ រួមមានឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំទទួលបន្ទុក មន្ទីរពេទ្យជាតិ មន្ទីរសុខាភិបាលរាជធានី-ខេត្ត អង្គភាពក្រោមក្រសួង ក្រសួងស្ថាប័នពាក់ព័ន្ធ និងតំណាងអង្គការ Vital Strategies,WHO, C/Can, JICA, Malaria Consortium, KHANA, CHAI, HACC សរុបចំនួន ១៨៦នាក់។

គោលបំណងនៃការរៀបចំប្រព័ន្ធកត់ត្រាបញ្ជីជំងឺមហារីកនេះ គឺជាមូលដ្ឋានគ្រឹះសម្រាប់ការគ្រប់គ្រងជំងឺមហារីក ដោយទិន្នន័យជំងឺមហារីកនាពេលបច្ចុប្បន្ន និងការព្យាករណ៍នាពេលអនាគត នឹងប្រើប្រាស់សម្រាប់គាំទ្រក្នុងការសម្រេចចិត្តប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ និងយុទ្ធសាស្រ្តសម្រាប់ការបង្ការ ការរកឃើញទាន់ពេលវេលា ការគ្រប់គ្រងគ្លីនិក និងការថែទាំសម្រាប់អ្នកជំងឺមហារីក។ សូមរំលឹកផងដែរ ជំងឺមហារីក ជាជំងឺមួយក្នុងចំណោមជំងឺមិនឆ្លងចម្បងដទៃទៀត រួមមាន ជំងឺសរសៃឈាមបេះដូង ជំងឺទឹកនោមផ្អែម ឡើងសម្ពាធឈាម និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ កំពុងគំរាមកំហែងយ៉ាងខ្លាំង ចំពោះសុខភាពសាធារណៈ។

  នាឱកាសពិធីនោះផងដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានអំពាវនាវដល់ស្ថាប័ន និងដៃគូពាក់ព័ន្ធទាំងអស់ ចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែង ប្រកបដោយភាពសកម្ម និងចាត់ទុកជំងឺមិនឆ្លង ពិសេសជំងឺមហារីកជាអាទិភាពមួយ និងសូមធ្វើការរួមគ្នា ដោយបុរេសកម្ម ជាពិសេសការអនុវត្តផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក២០២៥-២០៣០ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ តាមរយៈ៖

១. ត្រូវបង្កើនការអនុវត្តផែនការជាតិប្រយុទ្ធនឹងជំងឺមហារីកឆ្នាំ២០២៥-២០៣០ ឱ្យបានជោគជ័យ ប្រកបដោយប្រសិទ្ធភាព។

២. ជំរុញ និងពង្រឹងកិច្ចសហប្រតិបតិ្តការយន្តការសម្របសម្រួល និងបង្កើនការអប់រំ ផ្សព្វផ្សាយលើអន្តរាគមន៍។

៣. បង្កើនការអនុវត្តផែនការសកម្មភាពពហុវិស័យជាតិ ស្តីពីការកាពារ និងការប្រយុទ្ធនឹងជំងឺមិនឆ្លង ២០១៨-២០២៧ និងផែនការយុទ្ធសាស្ត្រជាតិសម្រាប់ការការពារ និងប្រយុទ្ធនឹងជំងឺមិនឆ្លង ២០២២-២០៣០។

៤. ត្រូវបន្តជំរុញការបណ្តុះបណ្តាលជំនាញឯកទេសគ្រប់កម្រិត ទាំងជំនាញវេជ្ជសាស្រ្ត និងជំនាញវិជ្ជាជីវៈអមវេជ្ជសាស្រ្ត ដើម្បីឱ្យធនធានមនុស្សសុខាភិបាលមានសមត្ថភាពពេញលេញ ក្នុងការបម្រើសេវាថែទាំ ព្យាបាលជំងឺមហារីក មានលក្ខណៈគ្រប់ជ្រុងជ្រោយ។

៥. ជំរុញឱ្យមានការចូលរួមពីស្ថាប័ន អង្គភាព អាជ្ញាធរពាក់ព័ន្ធនានា ជាមួយក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ និងបង្ការ ដើម្បីឈានទៅកាត់បន្ថយកត្តាហានិភ័យទាំងឡាយ ដែលបង្កឱ្យមានជំងឺមហារីក។

បន្ថែមពីលើនេះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានណែនាំដល់ថ្នាក់ដឹកនាំ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក ដោយនៅមណ្ឌលសុខភាពត្រូវតែយកចិត្តទុកដាក់ អនុវត្តផែនការយុទ្ធសាស្ត្រ ដែលបានដាក់ចេញ ក្នុងការពិនិត្យ និងស្វែងរករោគសញ្ញាវិធីសាស្រ្តការពារ។ នៅតាមមណ្ឌលសុខភាពរៀបចំឱ្យមានការចាក់វ៉ាក់សាំងការពារជំងឺថ្លើម ជំងឺមហារីកមាត់ស្បូនទៅតាមអាយុគោលដៅ និងពិនិត្យលទ្ធភាព ក្នុងការធ្វើតេស្តរកមេរោគមហារីកចំពោះករណីសង្ស័យ។ ចំពោះមន្ទីរពេទ្យបង្អែករាជធានី ខេត្ត និងស្រុក ត្រូវមានយន្តការធ្វើរោគវិនិច្ឆ័យឱ្យបានច្បាស់លាស់ និងត្រូវមានការសហការគ្នាក្នុងករណីត្រូវបញ្ជូន ហើយប្រាកដថាការបញ្ជូននោះមានការផ្តល់ និងទទួលព័ត៌មាន ជាមួយឯកសារច្បាស់លាស់។ ចំពោះមន្ទីរពេទ្យជាតិ និងមជ្ឈមណ្ឌលជាតិ ត្រូវរៀបចំឱ្យមានរោគវិនិច្ឆ័យកម្រិតខ្ពស់ និងស៊ីជម្រៅ ហើយបន្តឱ្យមានការព្យាបាលតាមវិធីសាស្រ្តបច្ចេកទេសដែលមាន។

ឯកឧត្តមសាស្រ្តចារ្យ បានបន្ថែមពីការកែលម្អនូវចំណុចខ្វះខាតមួយចំនួនឱ្យប្រសើរដោយ ១)ត្រូវរៀបចំគោលការណ៍ឱ្យបានច្បាស់លាស់ និងពង្រឹងការធ្វើអភិបាលកិច្ច ចំពោះការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក ២) ពង្រឹងការធ្វើរោគវិនិច្ឆ័យនៃជំងឺមហារីក ៣) ពង្រឹងការផ្សាភ្ជាប់គ្នាឱ្យបានល្អរវាងការរកឃើញមេរោគមហារីក និងការព្យាបាល ពោលគឺត្រូវរៀបចំរចនាសម្ព័ន្ធឱ្យបានច្បាស់លាស់ ៤) ពិនិត្យ ការផ្សព្វផ្សាយអប់រំ និងការការពារ ឱ្យមានភាពស៊ីសង្វាក់គ្នា ៥) បន្តខិតខំពង្រឹងសមត្ថភាពគ្រូពេទ្យឯកទេស និងមិនមែនឯកទេស ដើម្បីបង្កើនធនធានមនុស្សធ្វើការងារជានិរន្តភាព ៦) យកចិត្តទុកដាក់បន្ថែមទៀត ក្នុងការសិក្សាស្រាវជ្រាវ និងប្រមូលទិន្នន័យចំពោះករណីជំងឺមហារីក ៧) បន្តសហការជាមួយសហគមន៍ និងស្ថាប័នផ្សេងៗទៀត ដើម្បីជួយគាំទ្រ៕

អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        122
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        232
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        224

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm