សាលាបឋមសិក្សាគ្រប់កម្រឹតនៅក្នុងខេត្តកំពង់ធំ បើកឲ្យដំណើរការចូលរៀនឡើងវិញ ក្នុងឆ្នាំសិក្សាថ្មី២០២១-២០២២

2022/01/10 11:44:37 pm        357

កំពង់ធំ៖ សាលារៀនបឋមសិក្សាគ្រប់កកម្រឹតថ្នាក់ ទាំងសាលារដ្ឋ និងឯកជន ចាប់ផ្តើមបើកឲ្យដំណើរការ ចូលរៀនឡើងវិញក្នុងឆ្នាំសិក្សា ២០២១-២០២២ ក្នុងបរិបទនៃការចូលរៀនបែបគន្លងថ្មី ដោយប្រកាន់ភ្ជាប់នូវ អនាម័យតាមវិធានសុខាភិបាល។ 

 នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំា២០២២, លោក ចាន់ តារា អភិបាលរងខេត្តកំពង់ធំ អញ្ជើញជាអធិតីក្នុងពិធីបើកបវេស្សនកាលនៅសាលាបឋមសិក្សា ហ៊ុន សែន អាចារ្យលាក់។ ជាមួយគ្នានេះលោក លើកឡើងថា ដំណើរការនៃការចូលរៀនក្នុងឆ្នាំសិក្សាថ្មី ២០២១-២០២២ សម្រាប់កុមារា កុមារី គឺជាការយកចិត្តទុកដាក់បំផុតរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំ ជាសេនាធិការ ដោយផ្ទាល់។ ទន្ទឹមនេះ លោកគ្រូ អ្នកគ្រូ ត្រូវយកចិត្តទុកដាក់ក្នុងអប់រំ ផ្ទេរចំណេះដឹងទៅកាន់សិស្ស របស់ខ្លួនឲ្យបានម៉ត់ចត់បំផុត ជាពិសេសបង្កើនការយកចិត្តទុកដាក់លើការរក្សាអនាម័យដោយពិនិត្យទៅលើ ការពាក់ម៉ាស់ និងប្រើប្រាស់អាល់ ឬជែលជាដើម នៅក្នុងថ្នាក់រៀន។ ជាមួយគ្នានេះ ក៏ត្រូវរៀបចំកន្លែងលាងដៃ បានសមស្រប ដែលទឹកគ្រប់គ្រាន់ និងសាប៊ូជាប្រចាំ ត្រូវធានាថា ការបើកឲ្យដំណើរការចូលរៀនឡើង វិញក្នុងពេលនេះ ធ្វើសិស្សទទួលបានចំណេះ និងមានសុវត្ថិភាពខ្ពស់ជៀសផុតពីការឆ្លងជំងឺកូវីដ១៩ នៅក្នុងសាលារៀន។ 

 ក្នុងឱកាសនេះផងដែរ ក្រុមមាតាសិស្សលើកឡើងថា កូនៗរបស់ពួកគាត់ បានអាក់ខានមិនបានមក សាលារៀនអស់រយៈពេលជិត២ឆ្នាំមកហើយ! ថ្ងៃនេះ គឺឱកាសមួយដែលកូនរបស់ពួកគាត់អាចកជួប មិត្តភ័ក្តិ លោកគ្រូ អ្នកគ្រូ ដោយផ្ទាល់ឡើងវិញ។ ជាពិសេស កូនៗតូចៗរបស់អាចទទួលបានចំណេះដឹងបានល្អ ប្រសើរជាងការរៀនតាមប្រព័ន្ធ Online និងបណ្តុះស្មារតីឲ្យកូនៗរបស់គាត់មានទំនាក់ទំនងសង្គម មានភាពក្លាហានផងដែរ។

លោក តាន់ ប៊ុនហុង ប្រធាមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំបានប្រាប់ថា ឆ្នាំសិក្សា ២០២១-២០២២ 

ក្នុងការបើកឲ្យដំណើរចូលរៀនសម្រាប់សិស្សថ្នាក់វិទ្យាល័យ និងអនុវិទ្យាល័យកន្លងមក, ដំណើរនៃការ រៀន និងបង្រៀនប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព គុណភាព និង និរន្តរភាព។ ក្នុងនោះគ្រឹះស្ថានសិក្សាទាំងអស់ បានត្រៀមរួចជាស្រេចនូវសម្ភារអនាម័យ ម៉ាស អាល់កុល ដែល សាប៊ូ ឧបករណ៍វាស់ស្ទង់កម្ដៅស្វ័យប្រវត្តិ ការសម្អាតបរិស្ថាន ការកសាងហេដ្ឋារចនាសម្ព័ន្ធសុវត្ថិភាពបង្គន់អនាម័យ និងប្រព័ន្ធទឹកស្អាតនិងកន្លែង លាងសម្អាតដៃបន្ថែមផងដែរ។ លោកបញ្ជាក់ថា ក្នុងខេត្តកំពង់ធំ ក្នុងឆ្នាំសិក្សា២០២១ -២០២២ រួមមាន សាលាមត្តេយ្យសិក្សារដ្ឋមានចំនួន២១០កន្លែង ស្មើ៣១២ថ្នាក់ មានសិស្សសរុប៩,៦៦៥នាក់។ មត្តេយ្យសិក្សាសហគមន៍ មាន ១៩៦ កន្លែង មានថ្នាក់ ១៩៦ ថ្នាក់ សិស្សសរុបចំនួន៤,៧០២នាក់។ សាលាបឋមសិក្សាមានចំនួន៤៩៣សាលា ចែកចេញជា ៧៦កម្រងសាលារៀន ដែលមានថ្នាក់សរុបចំនួន២,៤៨៨ថ្នាក់ មានសិស្សសរុបចំនួន៩៩,៨៩៣នាក់ ស្រី៤៨,៧៣០នាក់។ សាលាមធ្យមសិក្សាមានចំនួន៩២សាលា ក្នុងនោះអនុវិទ្យាល័យចំនួន ៦៧សាលា មានថ្នាក់ ចំនួន៣៧៤ថ្នាក់ និងវិទ្យាល័យចំនួន ២៥កន្លែង មាន៥៩៩ថ្នាក់ មានសិស្សសរុបចំនួន៤៦,១៣៨នាក់ ស្រី២៥,៤៥៥នាក់ ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm