សហភាពអឺរ៉ុប សង្ឃឹមថាអាចពន្លឿន និងបង្កើនតុល្យភាពឡើងវិញក្នុងទំនាក់ទំនងជាមួយចិន

2025/07/24 07:08:24 pm        78

ប្រធានគណៈកម្មការសហភាពអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយថា កិច្ចប្រជុំកំពូល ប្លុកអឺរ៉ុប-ចិន នៅថ្ងៃព្រហស្បតិ៍ ២៤ កក្កដា នេះ ជាឱកាសដ៏សំខាន់មួយដើម្បី "ឈានទៅមុខ និងធ្វើឱ្យទំនាក់ទំនងរបស់ភាគីទាំងពីរមានតុល្យភាពឡើងវិញ" ប៉ុន្មានម៉ោងប៉ុណ្ណោះមុនកិច្ចពិភាក្សាជាមួយមេដឹកនាំចិន នៅទីក្រុងប៉េកាំង។

លោកស្រី Von der Leyen និងប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa នឹងលើកឡើងពីបញ្ហាខ្ទាស់សំខាន់ៗជាច្រើនដូចជា អតុល្យភាពពាណិជ្ជកម្ម រ៉ែកម្រ និងរឿងអ៊ុយក្រែន ក្នុងអំឡុងកិច្ចប្រជុំជាមួយលោកប្រធានាធិបតីចិន Xi Jinping និងលោកនាយករដ្ឋមន្ត្រី Li Qiang។

លោកស្រី von der Leyen បានបង្ហោះលើបណ្ដាញសង្គម X នៅថ្ងៃព្រហស្បតិ៍នេះថា "អឺរ៉ុបជឿជាក់ថាអាចមានកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅមក" ដោយបង្ហាញពីជំហរផ្សះផ្សាកាន់តែខ្លាំង បន្ទាប់ពីប៉ុន្មានសប្តាហ៍មុនពេលជំនួបកំពូលនេះត្រូវគ្របដណ្ដប់ដោយជម្លោះណិជ្ជកម្មសងសឹកទៅមក និងវោហាសាស្ត្រយ៉ាងកម្រោលពីក្រុមមន្ត្រីអឺរ៉ុប។

ទីភ្នាក់ងារព័ត៌មានរដ្ឋស៊ីនហួរបស់ចិន ក៏បាននិយាយសម្រាលទៅកាន់ប្លុកដែលមានសមាជិក ២៧ប្រទេសនេះផងដែរ នៅក្នុងសេចក្ដីអត្ថាធិប្បាយពេលព្រឹកមួយ ដោយសង្កត់ធ្ងន់ថា ប្រទេសចិនគឺជា "ដៃគូដ៏សំខាន់" សម្រាប់អឺរ៉ុប ដែលមានផលប្រយោជន៍រួមជាច្រើនរវាងគ្នា។

នៅពេលដែលជំនួបកំពូលមកដល់ បញ្ហាផ្សេងទៀត រួមទាំងរថយន្តអគ្គិសនី លទ្ធភាពចូលទៅកាន់ទីផ្សារ និងការលើសចំណុះនៃឧស្សាហកម្មរបស់ចិន ក៏នឹងត្រូវបានលើកឡើងដោយមេដឹកនាំអឺរ៉ុប នៅក្នុងកិច្ចប្រជុំដែលប្រារព្ធខួបលើកទី៥០ នៃទំនាក់ទំនងការទូតរវាង ប្លុកអឺរ៉ុបនិងចិនមួយនេះ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        29
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        38
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        43

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm