[UPDATE] គ្មានអ្នករស់រានឡើយ បន្ទាប់ពីយន្តហោះ Antonov-24 របស់រុស្ស៊ី ធ្លាក់នៅជិតព្រំដែនចិន

2025/07/24 11:08:17 pm        65

មន្ត្រីសេវាសង្គ្រោះបន្ទាន់រុស្ស៊ី បានឲ្យដឹងថា យន្តហោះដឹកអ្នកដំណើរ Antonov An-24 ដែលមានមនុស្សប្រហែល ៥០នាក់ បានធ្លាក់នៅចុងភាគខាងកើតរបស់រុស្ស៊ី នៅថ្ងៃព្រហស្បតិ៍ (២៤ កក្កដា) ហើយព័ត៌មានបឋម បានបង្ហាញថា មនុស្សនៅលើយន្តហោះ ស្លាប់ទាំងអស់។

តួយន្តហោះដែលកំពុងមានអគ្គិភ័យឆាបឆេះ ត្រូវបានគេប្រទះឃើញដោយឧទ្ធម្ភាគចក្រ ហើយក្រុមជួយសង្គ្រោះ កំពុងប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុនោះ។ វីដេអូដែលត្រូវបានថតចេញពីឧទ្ធម្ភាគចក្រ និងបង្ហោះនៅលើបណ្ដាញសង្គម ហាក់ដូចជាបង្ហាញថា យន្តហោះបានធ្លាក់ចូលតំបន់ព្រៃក្រាស់។

យន្តហោះនេះដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ Angara កំពុងធ្វើដំណើរពីទីក្រុង Blagoveshchensk ទៅទីក្រុង Tynda ហើយបានបាត់ចេញពីអេក្រង់រ៉ាដា ខណៈពេលដែលជិតទៅដល់ Tynda ដែលជាទីក្រុងដាច់ស្រយាល ក្នុងតំបន់ Amur ជាប់ព្រំដែនប្រទេសចិន។

អភិបាលតំបន់ លោក Vasily Orlov បាននិយាយថា មានអ្នកដំណើរចំនួន ៤៣នាក់ ក្នុងនោះកុមារ ៥នាក់ និងបុគ្គលិក ៦នាក់ នៅលើយន្តហោះ។ តែក្រសួងសង្គ្រោះបន្ទាន់ បានដាក់ចំនួនមនុស្សនៅលើយន្តហោះទាបជាងបន្តិច គឺប្រមាណជា ៤០នាក់។

ទីភ្នាក់ងារសារព័ត៌មាន Interfax បានដកស្រង់សម្តីមន្ត្រីសេវាសង្គ្រោះបន្ទាន់ ដែលនិយាយថា កម្ទេចកម្ទីពីតួយន្តហោះ ត្រូវបានប្រទះឃើញ នៅលើភ្នំប្រហែល ១៥គីឡូម៉ែត្រពីទីក្រុង Tynda។

លោកស្រី Yuliya Petina មន្ត្រីសេវាសង្គ្រោះបន្ទាន់ បានសរសេរនៅលើ Telegram ថា៖ «ក្នុងអំឡុងពេលប្រតិបត្តិការស្វែងរក ឧទ្ធម្ភាគចក្រ Mi-8 បានរកឃើញតួយន្តហោះដែលកំពុងឆេះ។ ក្រុមអ្នកជួយសង្គ្រោះបន្តធ្វើដំណើរទៅកាន់កន្លែងកើតហេតុនោះ»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        52
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        82
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        69

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm