អ្នកការទូតជាន់ខ្ពស់៖អ៊ីរ៉ង់បន្តវាយតម្លៃផលប៉ះពាល់ពីការវាយប្រហារទៅលើទីតាំងនុយក្លេអ៊ែរ

2025/07/24 11:37:04 pm        63

អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Kazem Gharibabadi បាននិយាយថា ទីក្រុងតេអេរ៉ង់ បន្តវាយតម្លៃផលប៉ះពាល់ពីការវាយប្រហាររបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិកនា ពេលថ្មីៗនេះ ទៅលើទីតាំងនុយក្លេអ៊ែររបស់ខ្លួន ។

អ្នកការទូតជាន់ខ្ពស់រូបនេះ បានប្រាប់អ្នកយកព័ត៌មាននៅឯសន្និសីទមួយនៅទីក្រុងញូវយ៉ក ជាទីដែលលោកកំពុងចូលរួមក្នុងព្រឹត្តិការណ៍របស់អង្គការសហប្រជាជាតិថា៖«អង្គការថាមពលបរមាណូរបស់យើងកំពុងវាយតម្លៃការខូចខាតដល់ទីតាំងនុយក្លេអ៊ែរ ហើយយើងកំពុងរង់ចាំទទួលរបាយការណ៍នៃការវាយតម្លៃនេះ។

លោក Gharibabadi បានបន្ថែមថា៖«អ្នកដឹងហើយថា នេះគឺជាការងារដ៏គ្រោះថ្នាក់ណាស់។ យើងមិនដឹងថា មានអ្វីកើតឡើងនៅទីនោះទេ ដោយសារតែហានិភ័យនៃវិទ្យុសកម្ម។ ប៉ុន្តែពួកគេកំពុងធ្វើការលើ       វា ហើយមិនយូរមិនឆាប់ នឹងមានរបាយការណ៍របស់អង្គការថាមពលបរមាណូអំពីករណីនេះ»។ 

កាលពីយប់ថ្ងៃទី ១៣ ខែមិថុនា អ៊ីស្រាអែលបានបើកប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់។ រយៈពេលតិចជាង ២៤ ម៉ោងក្រោយមក ទីក្រុងតេអេរ៉ង់ បានវាយប្រហារសងសឹក។ រយៈពេល ៩ថ្ងៃក្រោយមក នៅព្រឹកព្រលឹមថ្ងៃទី ២២ ខែមិថុនា យន្តហោះចម្បាំងអាមេរិក បានកំណត់គោលដៅលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួន ៣ ដោយបានចូលរួមក្នុងជម្លោះនេះប្រកបដោយប្រសិទ្ធភាព។ នៅល្ងាចថ្ងៃទី ២៣ ខែមិថុនា ទីក្រុងតេអេរ៉ង់ បានធ្វើការវាយប្រហារដោយកាំជ្រួចទៅលើមូលដ្ឋាន Al Udeid ដែលជាមូលដ្ឋានយោធាដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ ដែលមានទីតាំងនៅប្រទេសកាតា។ បើតាមមន្ត្រីអាមេរិក មិនមានអ្នកស្លាប់ ឬខូចខាតអ្វីគួរឲ្យកត់សម្គាល់ទេ។ ក្រោយមក ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា អ៊ីស្រាអែល និងអ៊ីរ៉ង់ បានយល់ព្រមលើបទឈប់បាញ់ទាំងស្រុង។ បទឈប់បាញ់នោះ បានចូលជាធរមាន នៅថ្ងៃទី ២៤ ខែមិថុនា។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        52
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        82
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        69

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm