ប្រទេសអារ៉ាប់ និងអន្តរជាតិថ្កោលទោសញត្តិរបស់អ៊ីស្រាអែល ជុំវិញអធិបតេយ្យភាព លើតំបន់វេសប៊ែង

2025/07/25 12:44:34 am        94

ក្រុមប្រទេសអារ៉ាប់ និងអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍រួមមួយ នៅថ្ងៃព្រហស្បតិ៍ (ទី២៤ ខែកក្កដា) នេះ ថ្កោលទោសការអនុម័តពីសភា Knesset របស់អ៊ីស្រាអែល លើសេចក្តីប្រកាសដែលអំពាវនាវឲ្យមានការដាក់អ្វីដែលគេហៅថា «អធិបតេយ្យភាពរបស់អ៊ីស្រាអែល» លើតំបន់កាន់កាប់ West Bank។

សេចក្តីថ្លែងការណ៍នេះ ត្រូវបានចេញដោយប្រទេសអារ៉ាប៊ីសាអ៊ូឌីត បារ៉ែន អេហ្ស៊ីប ឥណ្ឌូនេស៊ី ហ្ស៊កដានី នីហ្សេរីយ៉ា ប៉ាឡេស្ទីន កាតា ទួរគី អារ៉ាប់រួម សម្ព័ន្ធរដ្ឋអារ៉ាប់ និងអង្គការសហប្រតិបត្តិការឥស្លាម។

សេចក្តីថ្លែងការណ៍ដែលត្រូវបានចែករំលែកដោយក្រសួងការបរទេសអារ៉ាប៊ីសាអ៊ូឌីត បានរៀបរាប់ថា ភាគីទាំងអស់ ចាត់ទុកចំណាត់ការនេះថា ជា «ការរំលោភច្បាប់អន្តរជាតិយ៉ាងច្បាស់ក្រឡែត និងមិនអាចទទួលយកបាន និងជាការរំលោភលើសេចក្តីសម្រេចដែលពាក់ព័ន្ធរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»។

សេចក្ដីថ្លៃងការណ៍នោះ បានបន្ថែមថា៖ «ភាគីដែលបានរៀបរាប់ខាងលើ បញ្ជាក់ជាថ្មីថា អ៊ីស្រាអែលគ្មានសិទ្ធិអធិបតេយ្យភាពលើដែនដីកាន់កាប់ប៉ាឡេស្ទីនឡើយ ដោយសង្កត់ធ្ងន់ថា ចំណាត់ការរបស់អ៊ីស្រាអែលជាឯកតោភាគីនេះ មិនមានផលប៉ះពាល់ផ្លូវច្បាប់ និងមិនអាចផ្លាស់ប្តូរស្ថានភាពផ្លូវច្បាប់ នៅដែនដីកាន់កាប់ប៉ាឡេស្ទីនជាដាច់ខាត ជាពិសេសនោះ ក្នុងរង្វង់ទីក្រុងហ្សេរុយសាឡឹមភាគខាងកើត»។

គួរបញ្ជាក់ថា សមាជិកសភាអ៊ីស្រាអែលជាង ៧០រូប បានអនុម័តញត្តិមួយ កាលពីថ្ងៃពុធ (ទី២៣ ខែកក្កដា) ដោយជំរុញឲ្យរដ្ឋាភិបាលដាក់ចេញអធិបតេយ្យភាពលើតំបន់ West Bank តែញ្ញត្តិជានិមិត្តរូបនោះ មិនប៉ះពាល់ដល់ស្ថានភាពផ្លូវច្បាប់នៃដែនដីប៉ាឡេស្ទីនឡើយ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        28
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        37
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        42

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ

2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm