៥ឆ្នាំក្រុមការងារជួយឃុំទងត្រឡាច អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាច្រើន បម្រើប្រយោជន៍ពលរដ្ឋ

2022/01/11 04:01:24 pm        207

កំពង់ចាម៖ រយៈពេល៥ឆ្នាំ នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ ២០១៧-២០២២ ក្រុមការងារចុះជួយឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានចូលរួមជួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាច្រើន និងជាបន្តបន្ទាប់ ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ ។

ក្នុងសន្និបាទគណៈកម្មាធិការបក្ស មូលដ្ឋានឃុំទងត្រឡាច កាលពីចុងសប្ដាហ៍កន្លងទៅនេះ លោកឧកញ៉ា ឡូវ ហ៊ឹង ប្រធានក្រុមការងារចុះជួយឃុំទងត្រឡាច មានប្រសាសន៍ថា ដោយមើលឃើញពីតម្រូវការចាំបាច់ និងការខ្វះខាតរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននេះ ក្រុមការងារបានចូលរួមជាមួយអាជ្ញាធរ ជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមួយចំនួន មានផ្លូវចាក់បេតុងជាច្រើនខ្សែ ការដាក់ភ្លើងសូឡាតាមផ្លូវ សាងសង់អគារសិក្សា រួមនឹងចូលរួមកសាងសមិទ្ធផលជាច្រើនទៀត នៅតាមវត្តអារាម ក្នុងឃុំមួយនេះ ។

ឧកញ៉ា ឡូវ ហ៊ឹង បានបន្តថា សម្រាប់មូលដ្ឋានឃុំទងត្រឡាច់ ឯកឧត្តម ហ៊ុន ម៉ាណែត តាមរយៈលោកឧកញ៉ា និងលោកជំទាវ រួមទាំងក្រុមការងារ ក៏បានជួយសាងសង់ផ្ទះដល់កុមារ​កំព្រា​ចំនួន១ខ្នង និង៥ខ្នងទៀត ជូនដល់ជនពិការ ចាស់ជរា និងផ្តល់កង់ចំនួន ៣គ្រឿង ឧបត្ថម្ភការ​ស្ថាបនា​ផ្លូវចំនួន ៤ខ្សែ ប្រគេន​ស៊ីម៉ងត៍​ ១៥តោន ដល់ព្រះសង្ឃក្នុងវត្តទងត្រឡាច សម្រាប់​ចាកសាប ដែលសរុបថវិកាទាំងអស់ប្រមាណ ៤០៥ ៥០០ដុល្លា ។

លោកឧកញ៉ា បន្ថែមថា កត្តាដែលធ្វើឲ្យក្រុមការងារចុះជួយ ឃុំទងត្រឡាច មានឱកាស​ចូលរួម​អភិវឌ្ឍន៍​នូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ជាមួយរាជរដ្ឋាភិបាលនេះ គឺដោយសារកម្ពុជាមានសុខ​សន្តិភាព​ពេញលេញ តាមរយៈការអនុវត្តនយោបាយឈ្នះឈ្នះ របស់សម្ដេច​អគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ហើយក្រុងការងារ នឹងបន្តចូលរួមបន្ថែមទៀត ទៅតាមលទ្ធភាពជាក់ស្ដែង នៅក្នុងអាណត្តិក្រោយៗទៀត ។

បើតាមលោកឧកញ៉ា អែល សារ៉ុម ក្រុមការងារចុះជួយឃុំទងត្រឡាច បានបញ្ជាក់ថា នាពេល​បច្ចុប្បន្ន សម្ដេចតេជោ បាមជួយឧបត្ថម្ភការកសាងផ្លូវបេតុង ១ខ្សែ ប្រវែង៧ ៥០០ម៉ែត្រ និងទទឹង៧ម៉ែត្រ តភ្ជាប់ទៅផ្លូវជាតិលេខ៨ នៅក្នុងឃុំទងត្រឡាច ផ្លូវនេះមានដាំបង្គោលភ្លើងបំភ្លឺ ដោយ​ប្រព័ន្ធសូឡា សរុបចំនួនជាង ៦០០ដើម ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ បានគ្រប់ពេល និងគ្រប់កន្លែងផងដែរ ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm