ក្រុមជួយសង្រ្គោះ សមាជិកកងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស្រុក បានសង្រ្គោះក្មេងប្រុសអនីតិជនម្នាក់ដែលបានជាប់ខ្លួននៅក្នុងទន្លេរងការជន់លិច ស្ថិតក្នុងទីក្រុងភាគខាងជើង Rajouri ប្រទេសឥណ្ឌា ។ ក្មេងប្រុសម្នាក់នេះ ត្រូវបានជួយសង្រ្គោះដោយឧទ្ធម្ភាគចក្រយោធា ។
យោងតាមសេចក្តីរាយការណ៍ក្នុងស្រុក បានឲ្យដឹងថា ក្រសួងឧតុនិយមឥណ្ឌា បានព្រមានពីភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត ។
ឧបទ្ទេវហេតុនេះ បានកើតឡើង រយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយមនុស្សយ៉ាងហោច ១០នាក់ បានរងរបួស ក្នុងបំណាក់ដីបង្កឡើងដោយសារភ្លៀងធ្លាក់ខ្លាំងនៅរដ្ឋ Jammu and Kashmir កាលពីថ្ងៃចន្ទ ។
ឥណ្ឌាពឹងផ្អែកលើភ្លៀងធ្លាក់ ដើម្បីគាំទ្រប្រជាពលរដ្ឋរបស់ខ្លួន ដោយភាគច្រើននៃពួកគេរស់រានអាស្រ័យនឹងការធ្វើកសិកម្ម ។ ទោះបីជាយ៉ាងណាក៏ដោយ ភ្លៀងធ្លាក់ហួសកម្រិតបណ្តាលឲ្យកើតមានទឹកជំនន់ និងបំណាក់ដីញឹកញាប់ផងដែរ ៕