ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ៖ ការផ្ទុះនៅក្រុង Idlib របស់ស៊ីរី បណ្ដាលឲ្យមនុស្សយ៉ាងតិច ២នាក់សា្លប់ និង ៧០នាក់រងរបួស

2025/07/25 03:18:23 am        85


ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ (ទី២៤ ខែកក្កដា) នេះថា មនុស្សយ៉ាងហោចណាស់ ២នាក់ បានបាត់បង់ជីវិត និងយ៉ាងតិច ៧០នាក់បានរងរបួស ក្នុងហេតុការណ៍ផ្ទុះ នៅឯជនបទនៃទីក្រុង Idlib ភាគពាយព្យប្រទេសស៊ីរី។

តាមរយៈការបង្ហោះ នៅលើបណ្ដាញសង្គម X លោក Raed Al-Sale រដ្ឋមន្ត្រីក្រសួងសង្គ្រោះបន្ទាន់ និងគ្រប់គ្រងគ្រោះមហន្តរាយរបស់ស៊ីរី បានឲ្យដឹងថា ក្រុមការពារជនស៊ីវិល បានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ ដែលមានការផ្ទុះដោយមិនដឹងមូលហេតុ ក្នុងទីក្រុង Maarrat Misrin នៅជនបទភាគខាងជើងនៃទីក្រុង Idlib។

លោកបានឲ្យដឹងទៀតថា ក្រុមសង្គ្រោះកំពុងអនុវត្តប្រតិបត្តិការជម្លៀស និងជួយសង្គ្រោះ បើទោះបីជាមានការផ្ទុះជាបន្តបន្ទាប់ដែលជាឧបសគ្គដល់ការឆ្លើយតបក៏ដោយ។

លោកបានបន្ថែមថា មិនទាន់មានការបញ្ជាក់ច្បាស់លាស់ចុងក្រោយនៃចំនួនអ្នកស្លាប់ និងរបួសនោះទេ ដោយលោកបានជំរុញឲ្យអ្នកស្រុកជៀសវាងពីទីតាំងនោះ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន ខណៈដែលក្រុមសង្គ្រោះបន្តធ្វើការក្រោមស្ថានភាពគ្រោះថ្នាក់ និងស្មុគស្មាញ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        19
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        30
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm