កម្លាំង​នគរបាល ​និង​ប្រជាការពារ​នៅ​មណ្ឌល​ចត្តា​ឡីស័ក​សង្កាត់​ចោមចៅ ១​ ​ទទួល​បាន​អំណោយ​

2021/04/27 09:59:58 am        109

ភ្នំពេញ៖ ឯកឧត្តម សុខ សុគន្ធា អគ្គនាយក​រង​ នៃ​អគ្គនាយក​ដ្ឋាន​ពន្ធនាគារ ​និង​ជា​ទី​ប្រឹក្សា​អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ​និង​ភរិយា​ ព្រម​ទាំង​លោក ​តាំង ​គឹមស្រ៊ុន ​នាយក​គ្រប់​គ្រង​ក្រុម​ហ៊ុន​ដីឡូត៌​ «មហាជន​សួស្ដីគ្រុប»​ បាន​នាំ​យក​សម្ភារៈ​មួយ​ចំនួន ​ទៅ​ចែក​ជូន​ដល់​កង​កម្លាំង​នគរបាល ​កម្លាំង​សណ្ដាប់​ធ្នាប់​សាលាខណ្ឌ​ពោធិ៍សែនជ័យ​ និង​កម្លាំង​ប្រ​ជាការពារ​សង្កាត់​ចោម​ចៅ​ទី​១ ​ដែល​កំពុង​ប្រចាំ​ការ ​ទាំង​យប់​ទាំង​ថ្ងៃនៅ​មណ្ឌល​ចត្តា​ឡីស័ក​មួយ​កន្លែង ​នៅ​ជិត​ផ្សារ​ទួលពង្រ ​ក្រុម​ទី៧ ភូ​មិទួ​លពង្រ ស​ង្កាត់​ចោម​ចៅ​ទី​១​ ព្រម​ទាំង​ជួយ​ស្ថាបនា​ស្ពាន​ដែក​ឆ្លង​ប្រឡាយ​មេ១ក​ន្លែង​ ជូ​ន​ដល់​ប្រជាពលរ​ដ្ឋ​នៅក្នុ​ង​មូល​ដ្ឋាន​ភូមិ​នោះ​បាន​ប្រើប្រាស់​ថែម​ទៀត​ផង​។

សកម្មភាព​ប្រកប​ដោយ​មនុស្សធម៌ខាង​លើ​នេះ ​គឺ​ជាកា​រ​ចូល​រួម​ចំណែក​ប្រយុទ្ធ​ប្រឆាំង ​COVID-19​ ដែលកំពុង​រាត​ត្បាត​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ ហើ​យ​នៅមណ្ឌលច​ត្តា​ឡីស័ក​ខាង​លើ​នោះ​ មា​ន​កម្លាំង​ចម្រុះ​ប្រចាំ​ការ​ជាង ​៣០​នាក់​ក្នុង​នោះ​មាន​កង​កម្លាំង​នគរបាល ​កម្លាំង​សណ្ដាប់​ធ្នាប់​សាលា​ខណ្ឌ​ពោធិ៍សែន​ជ័យ​ និង​កង​កម្លាំង​ប្រជា​ការពារ​សង្កាត់​ចោម​ចៅ​ទី​១ ​ដែល​បាន​ដាក់​ប្រចាំ​ការទាំ​ង​យប់​ទាំ​ង​ថ្ងៃ​តែ​ម្ដង​។ 

សម្ភារ​ដែល​ឯកឧត្តម ​សុខ សុគន្ធា និង​ភរិយា ​ព្រម​ទាំង​លោក​ តាំង​ គឹម​ស្រ៊ុន ​នាយក​គ្រប់​គ្រង​ក្រុម​ហ៊ុន​ដីឡូត៌​ «មហាជនសួស្ដីគ្រុប» ​នាំយក​ទៅ​ជូន​ដល់​កង​កម្លាំង​នោះ​រួម​មាន​៖ ទឹកសុទ្ធ២០កេស, បាកាស១០កេស, ទឹកក្រូច១០កេស, ទឹកផ្លែឈើ ១០កេស និងកង្ហារ ចំនួន២គ្រឿង ព្រមទាំងសម្ភារមួយចំនួនទៀត។ 

ស្របពេលនោះដែរ សប្បុរសជនខាងលើ ក៏បានចំណាយថវិកាស្ថាបនាស្ពានដែក​ឆ្លង​ប្រឡា​យ​មេ ​១ខ្សែប្រវែង​១២​ម៉ែត្រ ​សម្រាប់​ជូន​ដល់​ប្រជាពលរដ្ឋ​នៅតំ​បន់​នោះ​ ប្រើប្រា​ស់​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទៅ​មក​ ដោយស្រួល​មិន​ចាំបាច់​វាង​ផ្លូវ​នាំ​ឲ្យ​ខាត​ពេល​វេលាឡើ​យ។​ 

ចំពោះ​កាយវិការ​សប្បុរសធម៌​នេះ​ដែរ​លោក​ កង វង ចៅសង្កាត់ចោមចៅ​ទី​១ ​តំណាង​ឲ្យ​កង​កម្លាំង​ចម្រុះ​ខាង​លើ ​និង​ប្រជាពលរដ្ឋ​បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅដ​ល់​លោក ​សុខ សុគន្ធា អគ្គយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ​ និង​ភរិយា​ ព្រម​ទាំង​លោក ​តាំង គឹមស្រ៊ុន នាយកគ្រប់​គ្រង​ក្រុម​ហ៊ុន​ដីឡូត៌ ​«មហាជនសួ​ស្ដី​គ្រុប​» ដែល​បាន​គិត​គូដល់​កង​កម្លាំង​ និង​ចូលរួម​ចំណែក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ ​COVID-19នេះ​៕ អត្ថបទ: ដាវណ្ណ

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        78
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        121
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm