អាមេរិក ដកទណ្ឌកម្មលើសម្ព័ន្ធមិត្តយោធាមីយ៉ាន់ម៉ា បន្ទាប់ពីប្រមុខរបបសឹកសរសើរលោក Trump

2025/07/25 08:58:03 am        128

សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (២៤ កក្កដា) បានដកទណ្ឌកម្មដែលដាក់លើសម្ព័ន្ធមិត្តជាច្រើនរបស់ឧត្តមសេនីយ៍កំពុងកាន់អំណាចនៅសហភាពមីយ៉ាន់ម៉ា រយៈពេលពីរសប្តាហ៍បន្ទាប់ពីប្រមុខរបបសឹករូបនេះបានលើកសរសើរលោកប្រធានាធិបតីអាមេរិក Donald Trump ហើយបានអំពាវនាវឱ្យមានការបន្ធូរបន្ថយទណ្ឌកម្ម នៅក្នុងលិខិតឆ្លើយតបនឹងការព្រមានពីអត្រាពន្ធ។

សេចក្តីជូនដំណឹងរបស់ក្រសួងរតនាគារសហរដ្ឋអាមេរិក បាននិយាយថា ស្ថាប័នសេវាកម្ម និងភស្តុភារ KT និងស្ថាបនិករបស់ខ្លួនឈ្មោះ Jonathan Myo Kyaw Thaung; សម្ព័ន្ធ MCM Group និងម្ចាស់ក្រុមហ៊ុនឈ្មោះ Aung Hlaing Oo; និងស្ថាប័នបច្ចេកវិទ្យា Suntac Technologies និងម្ចាស់ឈ្មោះ Sit Taing Aung; ព្រមទាំងបុគ្គលម្នាក់ទៀតឈ្មោះ Tin Latt Min ត្រូវបានដកចេញពីបញ្ជីទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។

ក្រសួងរតនាគារមិនបានពន្យល់ពីហេតុផលនៃការដកទណ្ឌកម្មនេះទេ ហើយសេតវិមានក៏មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយដែរ។ គួររម្លឹកថា កាលពីថ្ងៃទី១១ ខែកក្កដា ឧត្តមសេនីយយោធាដែលកំពុងកាន់អំណាចរបស់មីយ៉ាន់ម៉ា លោក Min Aung Hlaing បានស្នើទៅកាន់លោក Trump ក្នុងលិខិតមួយសម្រាប់ការបន្ថយអត្រាពន្ធ ៤០% លើការនាំចេញរបស់មីយ៉ាន់ម៉ាទៅអាមេរិក ហើយក៏បានស្នើឱ្យលោក Trump "ពិចារណាឡើងវិញនូវការបន្ធូរបន្ថយ និងដកទណ្ឌកម្មសេដ្ឋកិច្ច ដែលដាក់លើមីយ៉ាន់ម៉ា ព្រោះនោះរារាំងផលប្រយោជន៍រួម និងវិបុលភាព និងប្រជាជននៃប្រទេសទាំងពីរ"។

មីយ៉ាន់ម៉ាជាប្រភពរ៉ែកម្រដ៏សំខាន់មួយដែលពិភពលោកចង់បាន ហើយរ៉ែទាំងនោះត្រូវបានប្រើប្រាស់ក្នុងប្រព័ន្ធបច្ចេកវិទ្យាការពារជាតិជាន់ខ្ពស់ និងកម្មវិធីសម្រាប់អ្នកប្រើប្រាស់ជាដើម។ ការធានាបាននូវការផ្គត់ផ្គង់សារធាតុរ៉ែគឺជាការផ្តោតសំខាន់របស់រដ្ឋបាលលោក Trump ក្នុងការប្រកួតប្រជែងជាយុទ្ធសាស្រ្តរបស់ខ្លួនជាមួយចិន ដែលមានដល់ទៅ ៩០% នៃសមត្ថភាពកែច្នៃរ៉ែកម្រ៕



អត្ថបទដែលទាក់ទង

សេចក្ដីរាយការណ៍៖ ឥណ្ឌានឹងបន្តទិញប្រេងពីរុស្ស៊ី ទោះមានការគំរាមកំហែងពីលោក Trump
2025/08/02 05:36:54 pm        1
អាមេនី និងសហរដ្ឋអាមេរិក នឹងធ្វើសមយុទ្ធយោធារួមគ្នា ពីថ្ងៃទី ១២ ដល់ទី២០ ខែសីហា
2025/08/02 05:29:01 pm        1
មនុស្សយ៉ាងតិច ៦នាក់ស្លាប់ ខណៈព្យុះត្រូពិក Wipha បង្កឲ្យមានទឹកជំនន់ នៅថៃ
2025/08/02 05:18:25 pm        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា អញ្ជើញនិវត្តន៍មកដល់មាតុ​ប្រទេស​វិញ​ដោយ​សុវត្ថិភាព និង​ជោគជ័យ ក្រោយបញ្ចប់បេសកកម្មការទូតសភា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស

2025/08/02 06:35:48 pm
​សេចក្ដីរាយការណ៍៖ ឥណ្ឌានឹងបន្តទិញប្រេងពីរុស្ស៊ី ទោះមានការគំរាមកំហែងពីលោក Trump
2025/08/02 05:36:54 pm
​អាមេនី និងសហរដ្ឋអាមេរិក នឹងធ្វើសមយុទ្ធយោធារួមគ្នា ពីថ្ងៃទី ១២ ដល់ទី២០ ខែសីហា
2025/08/02 05:29:01 pm
​មនុស្សយ៉ាងតិច ៦នាក់ស្លាប់ ខណៈព្យុះត្រូពិក Wipha បង្កឲ្យមានទឹកជំនន់ នៅថៃ
2025/08/02 05:18:25 pm
​ចិនចោទអាមេរិកថា បានឆ្លៀតយកចន្លោះប្រហោងរបស់ Microsoft ដើម្បីវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត
2025/08/02 05:15:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/08/01 03:57:38 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/08/01 08:01:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/08/01 10:22:41 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/08/01 03:30:57 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/08/01 10:49:19 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am