សហរដ្ឋអាមេរិក​បំបែក​កំណត់ត្រា​ដោយមាន​អ្នកជំងឺ COVID-19​ ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជាង ​១៣​ម៉ឺន​នាក់​

2022/01/11 05:27:25 pm        977

​សហរដ្ឋអាមេរិក៖ យោងតាម​សារព័ត៌មាន Reuters កាលពី​ថ្ងៃ​ចន្ទសហរដ្ឋអាមេរិក​មាន​ចំនួន​អ្នកជំងឺ COVID-19 ចូល​សម្រាក​ព្យាបាលនៅ​ក្នុង​មន្ទីរពេទ្យ​ខ្ពស់​មិន​ធ្លាប់មាន​ ដោយបាន​បំបែក​កំណត់ត្រា​ផងដែរ​ដែល​កាលពី​ចុងខែ​ធ្នូ ​ឆ្នាំ២០២១ មាន​អ្នកជំងឺ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខ្ពស់បំផុត​ត្រឹម​តែង​ជាង​ ១០​ម៉ឺន​នាក់​ប៉ុណ្ណោះ ខណៈ​ការឆ្លង​បណ្ដាលមកពី​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron បាន​ប៉ះពាល់ខ្លាំង​លើ​ប្រព័ន្ធ​សុខភាព​នៅក្នុង​រដ្ឋ​មួយចំនួន​។

​មនុស្ស​ចំនួន​ ១៣២,៦៤៦​នាក់​បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដោយសារ​ឆ្លង​ជំងឺ COVID-19 ជា​ចំនួន​ហក់​ឡើង​ខ្ពស់បំផុត​លើស​ពី​ចំនួន ១៣២​,០៥១​នាក់​ដែល​បាន​បង្កើត​កំណត់ត្រា​កាលពី​ខែមករា​ឆ្នាំមុន​។ ​ចំនួន​អ្នកជំងឺ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបាន​កើ​ន​ឡើង​ខ្ពស់​ជា​លំដាប់​ចាប់តាំងពី​ខែធ្នូ​មក ជាការ​កើនឡើង​ទ្វេដងកាលពី ​៣​សប្ដាហ៍​មុន ខណៈ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ដែលមាន​សមត្ថភាព​ចម្លង​លឿន​ជាង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta ក្លាយជា​វីរុស​ឆ្លង​ថ្មី​ដ៏​មាន​ឥទ្ធិពល​នៅក្នុង​សហរដ្ឋអាមេរិក​។​

​យោងតាម​ការវិភាគរ​បស់​សារព័ត៌មាន Reuters នៅ​រដ្ឋ Delaware, Illinois, Maine, Maryland, Missouri, Ohio, Pennsylvania, Puerto Rico, កោះ U.S. Virgin Islands, រដ្ឋ Vermont, Virginia, ទីក្រុង​Washington D.C., និង​រដ្ឋ Wisconsin បាន​រាយការណ៍​ចំនួន​អ្នកជំងឺ COVID-19 ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដល់​កម្រិត​ខ្ពស់បំផុតនាពេល​ថ្មីៗ​នេះ​។ ​យោងតាម​សារព័ត៌មាន world ometer គិត​ត្រឹម​ព្រឹក​ថ្ងៃ​អង្គារ​នេះ សហរដ្ឋអាមេរិកមាន​ករណី​ឆ្លង​វីរុស COVID-19 ​សរុប​ចំនួន ៦២,៥៣០,៥៤៥​នាក់បន្ទាប់ពី​មាន​ករណី​ឆ្លង​ថ្មី ៦៣០​,៨០៦​នាក់ និង​ស្លាប់​សរុប ៨៦១​,២៧៧​នាក់បន្ទាប់ពី​មានការ​ស្លាប់​ថ្មី​ចំនួន ៩៥៤​នាក់​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        96
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        134
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm