រុស្ស៊ី ស្វះស្វែងបង្កើត "តំបន់ទ្រនាប់" នៅអ៊ុយក្រែន បន្ទាប់ពីកិច្ចចរចាសន្តិភាពជុំចុងក្រោយពុំមានផ្លែផ្កាធំដុំ

2025/07/25 06:26:10 pm        358

វិមានក្រឹមឡាំងបាននិយាយថា កងកម្លាំងរុស្ស៊ី កំពុងជំរុញប្រតិបត្តិការបង្កើត "តំបន់ទ្រនាប់" នៅតាមបណ្តោយព្រំដែនជាមួយអ៊ុយក្រែន ខណៈការប្រយុទ្ធគ្នាកាន់តែក្តៅគគុក បន្ទាប់ពីការចរចាសន្តិភាពជុំទី៣ ដែលបានបរាជ័យម្តងទៀតក្នុងការទទួលបានវឌ្ឍនភាពណាមួយឆ្ពោះទៅរកបទឈប់បាញ់ នៅក្នុងឆ្នាំទី៤ នៃសង្រ្គាមដ៏បង្ហូរឈាម។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានធ្វើអត្ថាធិប្បាយបែបនេះក្នុងអំឡុងសន្និសីទខ្លីមួយកាលពីថ្ងៃព្រហស្បតិ៍ (២៤ កក្កដា) ដោយបង្ហាញសញ្ញាថា រុស្ស៊ីមិនមានចេតនាក្នុងការបន្ថយសង្គ្រាមរបស់ខ្លួនលើអ៊ុយក្រែននោះទេ បន្ទាប់ពីកិច្ចប្រជុំសន្តិភាពខ្លីមួយកាលពីថ្ងៃពុធសប្ដាហ៍នេះ រវាងគណៈប្រតិភូនៅទីក្រុងអ៊ីស្តង់ប៊ុល ដែលមានរយៈពេលត្រឹមតែ ៤០នាទីប៉ុណ្ណោះ។

អ្នកចរចានៅទួរគី បានពិភាក្សាពីការដោះដូរឈ្លើយសឹកបន្ថែម ប៉ុន្តែនៅតែឆ្ងាយដាច់ពីគ្នាលើបទឈប់បាញ់ និងកិច្ចប្រជុំទល់មុខគ្នា ដែលបានស្នើឡើងរវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីអ៊ុយក្រែន លោក Volodymyr Zelenskiy។

អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់មេដឹកនាំវិមានក្រឹមឡាំងបច្ចុប្បន្ន គឺលោក Putin និងក្រុមមន្ត្រីរុស្ស៊ីផ្សេងទៀត បានអំពាវនាវម្តងហើយម្តងទៀតឱ្យបង្កើតតំបន់ទ្រនាប់នៅភាគខាងជើងអ៊ុយក្រែន ដើម្បីដាក់គម្លាតទីក្រុងរុស្ស៊ី ចេញពីជួរមុខនៃប្រព័ន្ធសព្វាវុធវាយប្រហាររយៈចម្ងាយឆ្ងាយ ដែលលោកខាងលិច ផ្ដល់ឱ្យអ៊ុយក្រែន។

លោក Putin ផ្ទាល់ក៏បាននិយាយកាលពីខែឧសភាថា រុស្ស៊ីកំពុងបង្កើតតំបន់ទ្រនាប់មួយដើម្បីការពារតំបន់ព្រំដែនរបស់ខ្លួន ជាពិសេសទីក្រុង Belgorod ដែលនៅជាប់នឹងទីក្រុង Kharkiv ពីការវាយប្រហាររបស់អ៊ុយក្រែន៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        21
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        15
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        21

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm