ការដំឡើងពន្ធ ៥០% របស់លោក Trump លើប្រេស៊ីល អាចបំផ្លាញប្រព័ន្ធដំណាំក្រូចដ៏សំខាន់របស់ប្រទេសនេះ

2025/07/25 06:45:27 pm        140

ផែនការរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ក្នុងការដំឡើងពន្ធ ៥០% ថ្មីលើផលិតផលទាំងអស់របស់ប្រេស៊ីល ចាប់ពីថ្ងៃទី០១ ខែសីហា ខាងមុខ អាចបង្កការបំផ្លិចបំផ្លាញដល់ប្រព័ន្ធដំណាំក្រូចរបស់ប្រទេសអាមេរិកខាងត្បូងមួយនេះ ខណៈរោងចក្រនានាកាត់បន្ថយផលិតកម្ម ហើយកសិករដំណាំក្រូច គិតចង់ទុកផ្លែឈើរបស់ពួកគេឱ្យរលួយចោល ស្របពេលតម្លៃធ្លាក់ចុះយ៉ាងគំហុក។

ពន្ធថ្មីរបស់អាមេរិក នឹងរាំងខ្ទប់ផ្លែឈើប្រេស៊ីលមិនឱ្យចូលទៅក្នុងទឹកដីសហរដ្ឋអាមេរិក ដែលជាអ្នកទិញ ៤២% នៃភេសជ្ជៈទឹកក្រូច ដែលនាំចេញពីប្រេស៊ីល ខណៈពាណិជ្ជកម្មបែបនេះមានតម្លៃប្រហែល ១,៣១ពាន់លានដុល្លារ នៅក្នុងរដូវកាលដែលទើបបញ្ចប់កាលពីខែមិថុនា ឆ្នាំមុន។

យោងតាមសន្ទស្សន៍តាមដានតម្លៃ Cepea យ៉ាងទូលំទូលាយពីសាកលវិទ្យាល័យ Sao Paulo របស់ប្រេស៊ីល បានឱ្យដឹងថា ក្នុងខែនេះ តម្លៃក្រូចនៅប្រេស៊ីល បានធ្លាក់ចុះមកនៅត្រឹម ៤៤រ៉េអាល់ ពោលគឺ ៨ដុល្លារអាមេរិក ក្នុងមួយប្រអប់ ដែលចុះជិតពាក់កណ្តាលនៃតម្លៃកាលពីមួយឆ្នាំមុន ដោយបង្ហាញថា គោលនយោបាយពាណិជ្ជកម្មដ៏គួរឱ្យរំខានរបស់លោក Trump អាចសាបព្រួសភាពវឹកវរ សូម្បីតែមិនទាន់អនុម័តផ្លូវការក៏ដោយ។

អ្នកជំនាញព្រមានថា អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក ក៏នឹងទទួលផលលំបាករួមជាមួយកសិករប្រេស៊ីលផងដែរ។ ទិន្នន័យបង្ហាញថា ចំនួនពាក់កណ្តាលនៃផលិតផលទឹកក្រូចដែលជនជាតិអាមេរិកផឹក គឺមកពីប្រេស៊ីល ក្រោមម៉ាកយីហោផ្សេងៗជាច្រើន ខណៈប្រេស៊ីលជាប្រទេសផលិតទឹកក្រូចដល់ទៅ ៨០% របស់ពិភពលោក៕


អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        11
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        11
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm