អាជ្ញាធរមីនកម្ពុជា ថ្កោលទោស​ចំពោះ​ទាហាន​ថៃ​ដែល​ប្រើ​ប្រាស់​គ្រាប់​បែក​ចង្កោម​បាញ់​ប្រហារ​មក​លើ​កម្ពុជា

2025/07/25 07:47:16 pm        786

អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន(អាជ្ញាធរមីន) បាន​ប្រកាស​ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទាហានឈ្លានពានថៃ ដែលបាន​ប្រើ​ប្រាស់​គ្រាប់​បែក​ចង្កោម​បាញ់មកលើកម្ពុជា ខណៈគ្រាប់បែក​ចង្កោម​នេះ​ជាអាវុធ​មួយ​ត្រូវ​បាន​ហាម​ប្រាម​ដោយ​អន្តរជាតិ​នោះ។​

យោងតាមសេចក្តីថ្លែងការណ៍របស់អាជ្ញាធរមីន ដែលបានចេញនៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០២៥នេះ បានបង្ហាញការព្រួយបារម្ភ និងថ្កោលទោសយ៉ាងខ្លាំងបំផុត បន្ទាប់​ពី​ទទួល​បាន​របាយ​ការណ៍​ថា កងកម្លាំង ប្រដាប់អាវុធថៃបានប្រើប្រាស់គ្រាប់បែកចង្កោមនៅថ្ងៃនេះ គឺថ្ងៃទី២៥ ខែ​កក្កដា ឆ្នាំ២០២៥ នៅតំបន់ព្រំដែនក្នុងទឹកដីកម្ពុជា។

សេចក្តីថ្លែងការណ៍របស់អាជ្ញាធរមីន បានលើកឡើងទៀតថា តាម​ព័ត៌មាន​បឋម​ដែល​ទទួ​ល​បាន​ពី​អាជ្ញាធរ​មូល​ដ្ឋាន និងក្រុមបច្ចេកទេសបោសសម្អាតមីន បានបញ្ជាក់ច្បាស់ថា មានគ្រាប់ជាច្រើន ដែល​មាន​លក្ខណៈដូចទៅនឹងគ្រាប់បែកចង្កោមដែលហាមប្រាម ដោយអន្តរជាតិ ត្រូវ​បាន​ប្រើ​ប្រាស់​ទៅ​លើ​ទីតាំង​ភ្នំខ្មោច និងទីតាំងភូមិធម្មជាតិ ស្រុកជាំក្សាន្ត ដែល​បង្ក​ការ​គំរាម​កំហែង​ចំពោះ​ប្រ​ជាជន ប្រតិបត្តិករបោសសម្អាតមីន និងសហគមន៍ក្នុងតំបន់ព្រំដែន។

អាជ្ញាធរមីនកម្ពុជា បានហៅការប្រើប្រាស់គ្រាប់បែកចង្កោមពីសំណាក់ទាហានឈ្លានពានថៃមក លើ​កម្ពុជា​នេះ គឺជាទង្វើបំពានយ៉ាងធ្ងន់ធ្ងរចំពោះច្បាប់អន្តរជាតិ។ គ្រាប់បែកចង្កោមត្រូវ បាន​ហាម​ប្រាម​ នៅក្រោមអនុសញ្ញាស្តីពីគ្រាប់បែកចង្កោមឆ្នាំ២០០៨ ដោសារតែគ្រាប់នេះ បង្ក​ផល​ប៉ះ​ពាល់​ទៅ​លើ​ផ្ទៃដី​ធំ និងបង្កគ្រោះថ្នាក់ចំពោះប្រជាជន ជាពិសេសក្មេងតូច។ កម្ពុជាបាន​យល់​ច្បាស់​អំពី​ផល​ប៉ះពាល់ ដ៏អាក្រក់របស់គ្រាប់ចង្កោម ដោយកម្ពុជាធ្លាប់ទទួលរងគ្រោះធ្ងន់ធ្ងរ ដោយ​សារ​គ្រាប់​ប្រភេទ​នេះ ​ដែលបានទម្លាក់ជាច្រើនលានគ្រាប់នៅក្នុងសម័យសង្គ្រាម។ គ្រាប់​បែក​ចង្កោម​ទាំង​នេះ ​បានបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាជនរារាំងការអភិវឌ្ឍ និង​បង្ក​ភាព​ភ័យ​ខ្លាច​ដល់​សហគម​ន៍​ជា​ច្រើនជំនាន់ទៅមុខទៀតផងដែរ។

អាជ្ញាធរមីនបានគូសបញ្ជាក់បន្ថែមទៀតថា ការប្រើប្រាស់​គ្រាប់​បែក​ចង្កោម​ជា​ពិសេស​នៅ​ក្នុង​តំបន់​ព្រំដែន​ដែល​មាន​ប្រជាជន​រស់​នៅ​កក​កុញ​នេះ​«​គឺ​ជា​ទង្វើ​បំពាន​ដែល​មិន​អាច​ទទួល​យក​បាន​ឡើយ ​ព្រោះវាជាការមិនគោរពដល់អាយុជីវិតមនុស្ស គោលការណ៍មនុស្សធម៌ និង​សន្តិភាព​ក្នុង​តំបន់​ជា​ដើម​»។

កម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការបោសសម្អាតរាល់សំណល់ជាតិផ្ទុះពីសង្គ្រាម ក៏​ប៉ុន្តែ​ការ​ប្រើ​ប្រាស់​គ្រា​ប់បែកចង្កោមនៅថ្ងៃនេះ ពិតជាបានគំរាមកំហែងដល់អាយុជីវិត និង​កិច្ច​សហ​ប្រតិបត្តិការ និងទំនុកចិត្ត ដែលបានសាងមកអស់ រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ យ៉ាង​ណាក៏​ដោយតាមរយៈសេចក្តីថ្លែងការណ៍នេះអាជ្ញាធរមីន ក៏បានរំលឹកដល់គ្រប់ភាគីផងដែរថា វឌ្ឍន​ភាពសកម្មភាពមីន និងសន្តិភាពក្នុងតំបន់ អាចសម្រេចបានតាមរយៈកិច្ចសន្ទនា ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក និងការបដិសេធដាច់ខាតចំពោះ អំពើហឹង្សា និងការប្រើប្រាស់​កម្លាំង​យោធា​។ អាជ្ញាធរមីន សូមបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះតម្លាភាព និងគណនេយ្យភាព និង​ស្នើ​អញ្ជើញ​ដល់​សហគមន៍អន្តរជាតិ រួមទាំអង្គការសហប្រជាជាតិ អាស៊ាន និងគ្រប់ស្ថាប័ន​ពាក់​ព័ន្ធ​ទៅ​នឹង​ការរំសាយអាវុធមនុស្សធម៌ ចូលរួមតាមដានស្ថានការណ៍។ អាជ្ញាធរមីន «​ថៃ​ត្រូវ​តែ​បញ្ឈប់​រាល់​សកម្មភាព​នេះ​ជាបន្ទាន់ និងត្រូវរក្សានូវគោលការណ៍​ច្បាប់​មនុស្ស​ធម៌​អន្តរជាតិ​តាមរយៈ​កិច្ច​សន្ទនាដោយសន្តិវិធី»៕ អត្ថបទ៖ បាន ចក់ 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        87
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        178
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        168

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm