ថ្ងៃទី២នៃដំណើរការឈ្លានពានរបស់ថៃ មកលើកម្ពុជា ទាហានថៃប្រើប្រាស់គ្រាប់បែកចង្កោម វាយប្រហារមកលើកម្ពុជា

2025/07/25 08:07:28 pm        569

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានអះអាងថា ថ្ងៃទី២នៃដំណើរការទាហានឈ្លានពានថៃ មកលើកម្ពុជា ថៃបានបាញ់ប្រហារមកលើកម្ពុជាចំនួន ៧ទីតាំង ដោយប្រើប្រាស់កាំភ្លើងធំ យន្តហោះចម្បាំង និងប្រើប្រាស់គ្រាប់បែកចង្កោមផងដែរ ខណៈការប្រើប្រាស់អាវុធបែបនេះ គឺប្រឆាំងនឹងច្បាប់អន្តរជាតិ និងបង្ហាញអំពីភាពឃោឃៅ និងអមនុស្សធម៌របស់ថៃ។

ក្នុងសន្និសីទសារព័ត៌មាន ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ ស្តីពីថ្ងៃទី២ នៃដំណើរការទាហាន​ឈ្លាន​ពាន​សៀម​មកលើកម្ពុជា ​លោកជំទាវ ម៉ាលី សុជាតា បានលើកឡើងថា ថ្ងៃនេះថៃ បាន​បើកការ​វាយប្រហារ​មក​លើកម្ពុជា​ទាំង​កម្រោល​ចាប់តាំងពីម៉ោងបីទៀបភ្លឺ ដោយ​ប្រើសុទ្ធតែ​អាវុធធន់ធ្ងន់ ​មានទាំង ការទម្លាក់គ្រាប់បែក តាមរយៈយន្តហោះ F-16 និងគ្រាប់បែកចង្កោមជាដើម។

លោកជំទាវអ្នកនាំពាក្យ បានឲ្យដឹងទៀតថា ថ្ងៃទី២៥នេះថៃ បានចាប់ផ្តើមវាយប្រហារមក​លើកម្ពុជា ដំបូងគេនៅតំបន់ភ្នំខ្មោចខេត្តព្រះវិហារ ​តាថាវ និង៣៣៣ និងតំបន់មួយចំនួនទៀត នៅប្រាសាទ​តាមាន់ តំបន់មុំបី និងចង់វាយដណ្តើមកាន់កាប់ប្រាសាទ​តាក្របីវិញ ប៉ុន្តែត្រូវបានទាហានខ្មែរ​បាន​តស៊ូយ៉ាង​ស្វិតស្វាញ​ ដោយ​វាយ​បកទៅវិញ​យ៉ាងស្វាហាបធ្វើឲ្យទាហានថៃបរាជ័យ។

ជាមួយគ្នានោះដែរលោកជំទាវ ម៉ាលី សុជាតា ក៏បានលើកឡើង​ផងដែរថា ថៃបានប្រើប្រាស់គ្រាប់​បែក​ចង្កោមវាយមកលើទាហានកម្ពុជានោះ គឺជាការខុសច្បាប់ គឺជាទង្វើឈ្លានពានយ៉ាងឃោឃៅ ដោយ​បានបំពានយ៉ាងធ្ងន់ធ្ងរ​ទៅលើច្បាប់អន្តរជាតិ ​រួមទាំងអនុសញ្ញា​ ស្តីពីគ្រាប់បែក​ចង្កោម។ មួយវិញទៀត ការប្រើប្រាស់នូវអាវុធបែបនេះ មិនត្រឹមតែឃោឃៅ​ និងអមនុស្សធម៌ប៉ុណ្ណោះទេ ថែមទាំងបាន​ឆ្លុះបញ្ចាំង​ឲ្យអន្តរជាតិ​មើលឃើញថា ថៃ​គ្មានខ្លាចក្រែង​ចំពោះច្បាប់មនុស្សធម៌ អន្តរជាតិនោះឡើយ។

សូមបញ្ជាក់ថា នៅថ្ងៃទី២៥ ខែកក្កដានេះ ​ជាថ្ងៃទី២ហើយ ដែលទាហានថៃ បានធ្វើការ​ឈ្លាន​ពានមក​លើទឹកដីកម្ពុជា ​ដោយបានបាញ់ប្រហារមកលើទាហានកម្ពុជា ​និងពលរដ្ឋខ្មែរស្លូតត្រង់ ហើយបាន​ធ្វើឲ្យប្រជាជនកម្ពុជា​ស្លាប់ម្នាក់​ និង​រងរបួស​៥នាក់​ និង​បាន​ធ្វើ​ពលរដ្ឋខ្មែរ​ស្លូតត្រង់​ធ្វើការ​ភៀស សឹក​រាប់ពាន់គ្រួសារ​ទៅរកទីកន្លែងសុវត្ថិភាព៕ អត្ថបទ បានចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        208
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm