អភិបាលខេត្តបាត់ដំបង ចុះពិនិត្យស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិដូង ខណៈ​ពលករ​ខ្មែរ​ជា​ច្រើន​នាក់ត្រឡប់ចូលប្រទេសវិញ

2025/07/25 10:07:04 pm        349

បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ​២០២៥នេះ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុក​កំរៀង​ ខេត្តបាត់ដំបង ខណៈពលករខ្មែរ​ជា​ច្រើន​នាក់​បាន​សម្រុក​ចេញ​ពី​ប្រទេស​ថៃ​ចូល​ប្រទេស​កម្ពុជា​វិញ​តាម​ច្រកនេះ។

ក្នុងឱកាសអញ្ជើញពិនិត្យស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិដូងនេះ ឯកឧត្តម សុខ លូ បាន​ជួប​ទទួល​ស្វាគមន៍​ជា​មួយ​ពលករខ្មែរ និងបានរៀបចំ​រថយន្ត​សម្រាប់​ដឹក​ជញ្ជូន​បង​ប្អូន​ពលករ​ទៅ​តាម​បណ្តា​ខេត្ត​ផ្សេងៗ ដើម្បីត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ។

លោក ខុង យ៉ាត់លួង ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិដូង បាន​ឱ្យ​ដឹង​ថា​ពលករ​ខ្មែរ​ត្រឡប់​មកពីប្រទេសថៃចូលប្រទេសកម្ពុជាវិញតាមច្រកដូង នៅថ្ងៃទី២៥ កក្កដា​នេះ​មាន​ចំនួន​ច្រើន​ចន្លោះ​ពី​ប្រមាណ​៣ទៅ៤ពាន់នាក់ ដោយបាន​ទទួល​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ពី​រដ្ឋបាល​ខេត្ត​បាត់ដំបង និងមន្រ្តីជំនាញមកពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយ​មាន​ការ​រៀបចំ​មណ្ឌល​សំចត ផ្ដល់អាហារសម្រន់ និងការប្រឹក្សាផ្សេងៗ។

សូមជម្រាបថា ជាមួយនឹងការវិលត្រឡប់របស់ពលករខ្មែរ មន្ត្រីក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ​ដែលរួមមានទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកដែលប្រចាំការ នៅ​ច្រក​ព្រំដែ​នអន្តរជាតិដូង និងមណ្ឌលសំចតច្រកដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង បាន​ផ្ដល់​ព័ត៌​មាន​ស្តីអំពីឱកាសការងារដ៏សម្បូរបែបការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ និង​អត្ថ​ប្រយោជន៍ ប.ស.ស. ដែលជាការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជាដល់បងប្អូនប្រជាពលរដ្ឋ និង​ពលករខ្មែរ នៅប្រទេសថៃដែលបានវិលត្រឡប់មកស្រុកកំណើតវិញ។

សូមបញ្ជាក់ថា សម្រាប់ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី ស្រុកសំពៅលូន និងច្រក​ទ្វារ​តំបន់​៣​ទៀត​ក្នុង​ភូមិ​សាស្រ្ត​ខេត្តបាត់ដំបង ច្រកទ្វារតំបន់ព្រំដែនអូររំដួល ច្រកទ្វារតំបន់ព្រំដែនអូរអន្លក់ និង​ច្រក​ទ្វារ​តំបន់​ព្រំដែន៤០០ គឺបានបិទទាំងស្រុងនៅថ្ងៃ២៥ ខែកក្កដា ឆ្នាំ២០២៥នេះ៕

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        17
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        230
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        209

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី

2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm