កូរ៉េខាងជើង​បាញ់​សាកល្បង​មី​ស៊ី​ល​ សង្ស័យ​ថា​ជា​មី​ស៊ី​ល​បាលី​ស្ទីក​លើក​ទី​២​ ក្នុង​ពេល​មិន​ដល់​មួយ​សប្ដាហ៍

2022/01/11 05:56:19 pm        510

កូរ៉េខាងជើង៖ ​យោធា​កូរ៉េខាងត្បូង និង​ឆ្មាំ​សមុទ្រ​ជប៉ុន​បាន​និយាយ​ថា កូរ៉េខាងជើង​បាន​បាញ់​អាវុធ​ដែល​គេ​ជឿថា​ ជា​មី​ស៊ី​ល​បាលី​ស្ទីក​នៅ​ថ្ងៃ​អង្គារ​នេះជា​ការ​បាញ់​សាកល្បង​ទី​២ ក្នុង​ពេល​មិន​ដល់​មួយ​សប្ដាហ៍​ផង បន្ទាប់ពី​មេដឹកនាំ​រដ្ឋ​ឯកា​មួយ​នេះជំរុញ​ឲ្យ​បង្កើន​វិស័យ​យោធា​។​

នាយអគ្គសេនាធិការ​ចម្រុះកូរ៉េខាងត្បូងបាន​និយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍​ថា ការបាញ់​អាវុធ​ដែល​គេ​សង្ស័យថា​ ជា​មី​ស៊ី​ល​អន្តរទ្វីបបាលី​ស្ទីកត្រូវបាន​គេ​ដឹង​នៅ​ម៉ោង ៧:២៧នាទី​ព្រឹកពី​តំបន់​មាត់សមុទ្រ​របស់​កូរ៉េខាងជើង ហោះ​ទៅកាន់​ក្បែរ​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​របស់ខ្លួន។ ​ទីភ្នាក់ងារសារព័ត៌មានជប៉ុន Kyodo បាន​រាយការណ៍​ដោយ​សំអាង​លើ​ប្រភព​នានា​ពី​រដ្ឋាភិបាល​ក្រុង​តូ​ក្យូថា អាវុធ​នោះ​ទំនងជា​បាន​ធ្លាក់នៅ​ខាងក្រៅ​តំបន់សេដ្ឋកិច្ចផ្ដាច់មុខ​របស់​ប្រទេស​ជប៉ុន។​ ​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន Fumio Kishida បាន​ប្រាប់​អ្នកសារព័ត៌មានថា ការបន្ត​បាញ់​មី​ស៊ី​ល​របស់​ប្រទេស​កូរ៉េខាងជើងគឺជា​រឿងគួរ​ឲ្យ​សោកស្ដាយ​ខ្លាំងណាស់ ដោយបាន​បញ្ជាក់ថា អង្គការសហប្រជាជាតិ​ទើបតែ​បញ្ចប់កិច្ចពិភាក្សា​លើ​របៀប​ដែល​ត្រូវ​ឆ្លើយតប​ ទៅនឹង​ការបាញ់​មី​ស៊ី​ល​កាលពី​សប្ដាហ៍​មុនរបស់​កូរ៉េខាងជើង ដែល​ខ្លួន​បាន​អះអាងថា​ជា​មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សំឡេង​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        160
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        200
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        179

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm