ចិន ដើរតួនាទីសម្រុះសម្រួលក្នុងជម្លោះថៃ-កម្ពុជា ដោយអំពាវនាវឱ្យមានការអត់ធ្មត់

2025/07/25 10:28:32 pm        490

ឯកអគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិ លោក Fu Cong បានអំពាវនាវឱ្យមានការបន្ធូរបន្ថយ និងភាពអត់ធ្មត់ក្នុងជម្លោះរវាងប្រទេសថៃ និងកម្ពុជា ហើយបានបញ្ជាក់ថា ទីក្រុងប៉េកាំង កំពុងដើរតួនាទីជា "អ្នកសម្រុះសម្រួល" បន្ទាប់ពីមានការប៉ះទង្គិចនៅតាមព្រំដែនដែលបង្កឡើងដោយភាគីថៃ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។

លោក Fu បន្តថា ចិន កំពុងចូលរួមយ៉ាងសកម្មជាមួយសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) និងភាគីពាក់ព័ន្ធក្នុងតំបន់ ដោយសម្តែងក្ដីបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពនេះ។ លោកបន្ថែមថា រដ្ឋាភិបាលចិនបានលើកទឹកចិត្តភាគីទាំងពីរឱ្យអត់ធ្មត់ និងសម្តែងក្តីសង្ឃឹមថា សន្តិភាពនិងស្ថិរភាពអាចនឹងត្រូវបានស្តារឡើងវិញក្នុងពេលឆាប់ៗ។

ថ្លែងក្នុងកិច្ចសម្ភាសន៍ដែលចាក់ផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CCTV នៅថ្ងៃសុក្រ (២៥ កក្កដា) នេះ លោក Fu បានសង្កត់ធ្ងន់ថា "កម្ពុជា និងថៃ មិនត្រឹមតែជាអ្នកជិតខាងដ៏ល្អរបស់ចិនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអ្នកជិតល្អនឹងគ្នាផងដែរ ហើយជាសមាជិកដ៏សំខាន់នៃសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន"។

លោក Liu Zongyi សមាជិក និងនាយកនៃមជ្ឈមណ្ឌលសិក្សាអាស៊ីខាងត្បូង នៅវិទ្យាស្ថានសៀងហៃ បាននិយាយថា ភាពតានតឹងនេះទំនងជានៅតែអាចគ្រប់គ្រងបាន ដោយសារតែចិន និងអាស៊ាន ឱ្យតម្លៃទៅលើសន្តិភាព និងស្ថេរភាពក្នុងតំបន់៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        10
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        17
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm