ក្រសួងការបរទេសថៃ បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសថៃ បានច្រានចោលកិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលពីប្រទេសទីបីក្នុងការបញ្ចប់ជម្លោះដែលកំពុងបន្តជាមួយកម្ពុជា ដោយទទូចចង់ឲ្យបញ្ឈប់ការវាយប្រហារ និងដោះស្រាយស្ថានភាពតាមរយៈកិច្ចពិភាក្សាទ្វេភាគីតែប៉ុណ្ណោះ។
ភាពតានតឹងនៅតាមព្រំដែនរវាងប្រទេសថៃ និងកម្ពុជា បានផ្ទុះឡើងនៅទីតាំងជាច្រើននៅតាមព្រំដែន ជាមួយនឹងការបាញ់ប្រហារទៅមកក្នុងរយៈពេលពីរថ្ងៃជាប់គ្នាមកនេះ។
ប្រភព៖ សារព័ត៌មានរ៉យទ័រ