គេហទំព័រព័ត៌មានAxios ៖ អ៊ីស្រាអែល និងស៊ីរី រៀបចំការចរចាកម្រិតខ្ពស់លើកដំបូង ក្នុងរយៈពេល ២៥ឆ្នាំ

2025/07/25 11:49:29 pm        84

គេហទំព័រព័ត៌មាន Axios បានសរសេរថា រដ្ឋមន្ត្រីមកពីប្រទេសអ៊ីស្រាអែល និងស៊ីរី បានបើកកិច្ចប្រជុំកម្រិតខ្ពស់លើកដំបូង រវាងប្រទេសទាំងពីរ ក្នុងរយៈពេល ២៥ឆ្នាំ។

កិច្ចពិភាក្សានេះ ត្រូវបានសម្របសម្រួលដោយបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ( Donald Trump) គឺលោក Tom Barrack។

យោងតាមគេហទំព័រព័ត៌មាននេះ កិច្ចប្រជុំនៅទីក្រុងប៉ារីស មានការចូលរួមពីភាគីអ៊ីស្រាអែលដោយរដ្ឋ   មន្ត្រីក្រសួងកិច្ចការយុទ្ធសាស្ត្រ និងមនុស្សជាទីទុកចិត្តរបស់លោកនាយករដ្ឋមន្ត្រី ណេតាន់យ៉ាហ៊ូ (Netanyahu) គឺលោក Ron Dermer និងពីភាគីស៊ីរីដោយរដ្ឋមន្ត្រីការបរទេស លោក Assad al-Sheibani។

កិច្ចពិភាក្សានេះ មានរយៈពេល ៤ម៉ោង ហើយផ្តោតលើការកាត់បន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ។ ប្រភពពីអ៊ីស្រាអែល បានប្រាប់គេហទំព័រ Axios ថា ភាគីទាំងពីរ គ្រោងនឹងយល់ព្រមលើសន្តិសុខ នៅភាគខាងត្បូងប្រទេសស៊ីរី និងបទឈប់បាញ់។

គេហទំព័រនេះ បានសរសេរថា កិច្ចប្រជុំពាក់កណ្តាលសាធារណៈនេះ នៅទីក្រុងប៉ារីស បានធ្វើឡើង បន្ទាប់ពីជំនួបសម្ងាត់ជាច្រើនលើករវាងមន្ត្រីអ៊ីស្រាអែល និងស៊ីរី ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។ មន្ត្រី    អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បាននិយាយថា កិច្ចប្រជុំនៅទីក្រុងប៉ារីស គឺជាជំហានដំបូង ហើយសង្កត់ធ្ងន់លើវិធានការកសាងទំនុកចិត្តពីភាគីទាំងពីរ គឺចាំបាច់ដើម្បីឆ្ពោះទៅមុខ។

ភាពតានតឹងនៅភាគខាងត្បូងប្រទេសស៊ីរី បានកើនឡើង កាលពីថ្ងៃទី ១៣ ខែកក្កដា នៅពេលដែលការប៉ះទង្គិចគ្នារវាងកងជីវពលកុលសម្ព័ន្ធអារ៉ាប់ និងកម្លាំងការពារស្វ័យការពារសហគមន៍ Druze។ នៅថ្ងៃទី ១៥ ខែកក្កដា កងកម្លាំងស៊ីរី បានចូលទៅក្នុងទីក្រុង Sweida ហើយបានចាប់ផ្តើមបោសសម្អាតវាឡើង ដើម្បីធ្វើឲ្យស្ថានការណ៍ មានស្ថិរភាព។ បន្តិចក្រោយមក អ៊ីស្រាអែល បានចាប់ផ្តើមវាយប្រហារក្បួនរថយន្តយោធាស៊ីរី ដោយលើកហេតុផលថា ខ្លួនកំពុងស្វែងរកការការពារប្រជាជនសហគមន៍ Druze នៃខេត្ត Sweida។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        85
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        129
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm