អេហ្ស៊ីប៖ ជំនួយបានចូលទៅក្នុងតំបន់ហ្កាហ្សា មិនមែនដោយសារការចរចារវាងក្រុមហាម៉ាស និងអ៊ីស្រាអែលទេ

2025/07/26 12:44:24 am        89

អភិបាលខេត្តស៊ីណៃខាងជើងលោក Khaled Megawer បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASSថា រថយន្តជំនួយ បានចាប់ផ្តើមចូលទៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប កាលពីយប់ថ្ងៃពុធ មិនមែនជាលទ្ធផលនៃកិច្ចព្រមព្រៀងរវាងចលនាហាម៉ាសរបស់ប៉ាឡេស្ទីន និងអ៊ីស្រាអែលនោះទេ គឺដោយសារតែកិច្ចខិតខំប្រឹងប្រែងនយោបាយរបស់រដ្ឋាភិបាលអេហ្ស៊ីប។ 

មន្ត្រីរូបនេះ បាននិយាយថា៖«ដោយសារមានកិច្ចសហប្រតិបត្តិការជាមួយដៃគូរបស់យើង រថយន្តជំនួយជាច្រើនគ្រឿង បានចូលទៅក្នុងតំបន់ហ្កាហ្សា។ ទោះជាយ៉ាងណាក៏ដោយ នេះគឺមិនមែនកើតឡើងដោយសារការចរចារវាងក្រុមហាម៉ាស និងអ៊ីស្រាអែល ដែលសម្របសម្រួលដោយអេហ្ស៊ីប និងកាតាទេ ប៉ុន្តែជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងផ្នែកនយោបាយរបស់ភាគីអេហ្ស៊ីប»។

លោកអភិបាលខេត្ត បានបន្ថែមថា រថយន្តជំនួយដឹកស្បៀងអាហារភាគច្រើន រួមទាំងម្សៅ ទៅកាន់តំបន់នេះ ។ លោកបានលើកឡើងថា៖«កិច្ចប្រឹងប្រែងនេះ ត្រូវបានធ្វើ ដើម្បីជួយសង្គ្រោះអ្នកស្រុកនៃដែនដីនេះ ពីទុរ្ភិក្ស ដែលពួកគេកំពុងជួបប្រទះរួចហើយ ចំពេលមានការខ្វះខាតអាហារយ៉ាងខ្លាំងនោះ»។

អភិបាលខេត្តស៊ីណៃខាងជើង ក៏បាននិយាយផងដែរថា អេហ្ស៊ីបបានត្រៀមជាស្រេច ក្នុងការបញ្ជូនរថយន្តជំនួយរាប់រយគ្រឿង ទៅកាន់តំបន់ហ្កាហ្សាស្ទ្រីបជារៀងរាល់ថ្ងៃ ហើយការដឹកជញ្ជូន នឹងត្រូវបានសម្របសម្រួលដោយសង្គមអឌ្ឍចន្ទក្រហមអេហ្ស៊ីប។

លោកបាននិយាយថា៖«អេហ្ស៊ីបមានសម្ភារៈបំរុងទុកសំខាន់ៗ និងត្រៀមខ្លួនជាស្រេច ដើម្បីធានាការចូលនៃរថយន្តជំនួយរាប់រយគ្រឿង ទៅកាន់តំបន់ហ្កាហ្សាជារៀងរាល់ថ្ងៃ។ ការសម្របសម្រួលនៅក្នុងតំបន់នេះ នឹងត្រូវបានធានាដោយសង្គមអឌ្ឍចន្ទក្រហមអេហ្ស៊ីប ដែលមានឃ្លាំងធំៗជាច្រើន នៅជិតច្រកព្រំដែនដែលនាំទៅដល់តំបន់នេះ»។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        89
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        78
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm