អាមេរិកច្រានចោលផែនការរបស់លោក Macron ក្នុងការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន

2025/07/26 12:46:52 am        88

រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio និយាយនៅថ្ងៃព្រហស្បតិ៍នេះថា លោកសូមធ្វើការច្រានចោលផែនការរបស់ប្រធានាធិបតីបារាំងលោក Emmanuel Macron ដើម្បីទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ក្នុងនោះមន្រ្តីការទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិករូបនេះ បានចាត់ទុកវាជា “ការសម្រេចចិត្តធ្វេសប្រហែស” ។

លោក Macron និយាយកាលពីថ្ងៃព្រហស្បតិ៍ថា បារាំងមានបំណងទទួលស្គាល់រដ្ឋប៉ាឡេស្ទីននៅខែកញ្ញានៅមហាសន្និបាតអង្គការសហប្រជាជាតិ(UN) ហើយលោកសង្ឃឹមថានឹងជួយនាំសន្តិភាពមកកាន់តំបន់មជ្ឈិមបូព៌ា ។

នៅក្នុងលិខិតមួយច្បាប់ផ្ញើទៅកាន់ប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក Mahmoud Abbas និងបានបង្ហោះនៅលើបណ្តាញផ្សព្វផ្សាយសង្គម លោក Macron បានបញ្ជាក់ពីការសម្រេចចិត្តរបស់ប្រទេសបារាំង និងបាននិយាយថា ខ្លួននឹងជំរុញទឹកចិត្តដល់ប្រទេសផ្សេងទៀតឲ្យធ្វើតាម ។ 

លោក Macron បញ្ជាក់ទៀតថា ជាការពិតចំពោះការប្តេជ្ញាចិត្តជាប្រវត្តិសាស្ត្ររបស់ខ្លួនសម្រាប់សន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែងនៅមជ្ឈិមបូព៌ា លោកបានសម្រេចថា ប្រទេសបារាំងនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ។ 

លោកបន្តថា លោកនឹងធ្វើសេចក្តីប្រកាសបែបនេះនៅឯមហាសន្និបាត UNនាខែកញ្ញាខាងមុខ ។ ប្រទេសបារាំង នឹងក្លាយជាប្រទេសលោកខាងលិចដ៏សំខាន់ដំបូងគេដែលទទួលស្គាល់ជាផ្លូវការនូវរដ្ឋប៉ាឡេស្ទីន ។

ទោះបីជាយ៉ាងណាក៏ដោយ លោក Rubio និយាយនៅក្នុងសារបង្ហោះនៅលើបណ្តាញព័ត៌មានសង្គម Xថា ការសម្រេចចិត្តធ្វេសប្រហែសបែបនេះ មានតែបម្រើឃោសនារបស់ក្រុមហាម៉ាស និងរារាំងលែងឲ្យមានសន្តិភាពប៉ុណ្ណោះ ។

ដោយឡែក ឯកអគ្គរដ្ឋទូតទីក្រុងវ៉ាស៊ីនតោនប្រចាំនៅអ៊ីស្រាអែលលោក Mike Huckabee បាននិយាយកាលពីខែមិថុនាថា លោកពុំគិតរដ្ឋឯករាជ្យប៉ាឡេស្ទីននៅតែជាគោលដៅនយោបាយបរទេសសហរដ្ឋអាមេរិកនោះឡើយ ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        63
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        54
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        48

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm