រុស្ស៊ីប្រើការតវ៉ារបស់អ៊ុយក្រែនជាអាវុធ ក្នុងគោលបំណងបំផ្លាញលោក Zelensky

2025/07/26 12:48:56 am        64

វិទ្យាស្ថាន សម្រាប់ការសិក្សាស្រាវជ្រាវ អំពីសង្គ្រាម បានឲ្យដឹងថា វិមានក្រឹមឡាំងកំពុងឆ្លៀតទាញយកផលពីការទាស់ចិត្ត នៅអ៊ុយក្រែន ចំពោះចំណាត់ការរបស់សភារបស់ប្រទេសនេះ ក្នុងការដាក់ក្រុមឃ្លាំមើលប្រឆាំងអំពើពុករលួយឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់អគ្គរដ្ឋអាជ្ញា។

ការវាយតម្លៃរបស់វិទ្យាស្ថានស្រាវជ្រាវនេះ ធ្វើឡើងបន្ទាប់ពីផ្ទុះការតវ៉ាដែលបង្កឡើងដោយសារការបារម្ភ ដែលថា ការិយាល័យប្រឆាំងអំពើពុករលួយជាតិ (NABU) និងការិយាល័យរដ្ឋអាជ្ញាប្រឆាំងអំពើពុករលួយពិសេស (SAPO) របស់អ៊ុយក្រែន នឹងមិនអាចដំណើរការដោយឯករាជ្យ ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយបានទៀតឡើយ។

អ្នកវិភាគអ៊ុយក្រែន បានប្រាប់សារព័ត៌មាន Newsweek ថា ចំណាត់ការនេះបំផ្លាញភាពជឿនលឿននៃលទ្ធិប្រជាធិបតេយ្យរយៈពេល ១ទសវត្សរ៍ ទោះបីជាលោកប្រធានាធិបតី Volodymyr Zelensky បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (ទី២៤ ខែកក្កដា) ថា លោកបានគាំទ្រសេចក្តីព្រាងច្បាប់ថ្មីដែលមានគោលបំណងពង្រឹងឯករាជ្យភាពនៃស្ថាប័នប្រឆាំងអំពើពុករលួយក៏ដោយ។

ការតវ៉ាបានផ្ទុះឡើងទូទាំងប្រទេស បន្ទាប់ពីលោក Zelensky បានចុះហត្ថលេខាលើសេចក្ដីស្នើច្បាប់ កាលពីថ្ងៃអង្គារ ដែលអ្នករិះគន់បានថ្កោលទោសថា បានបំផ្លាញឯករាជ្យភាពរបស់ NABU និង SAPO ជាចំណាត់ការមួយដែលប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា មានគោលបំណងកាត់បន្ថយឥទ្ធិពលរបស់រុស្ស៊ី។

ទោះបីជាពួកគេមិនមែនធ្វើបាតុកម្មប្រឆាំងសង្គ្រាមក៏ដោយ ក៏សមាជិកសភារុស្ស៊ី និងអ្នកគាំទ្រវិមានក្រឹមឡាំង បានអះអាងថា ប្រជាជនអ៊ុយក្រែនដែលតវ៉ានឹងច្បាប់នេះ កំពុងប្រឆាំងនឹងការបន្តធ្វើសង្គ្រាម គឺរដ្ឋាភិបាលនៅទីក្រុងគីវ និងលោក Zelensky ផ្ទាល់។

វិទ្យាស្ថានស្រាវជ្រាវនេះ ក៏បានឲ្យដឹងផងដែរថា វិមានក្រឹមឡាំងទំនងជានឹងប្រើការតវ៉ានេះ ដើម្បីព្យាយាមបំបែកអ៊ុយក្រែនពីសម្ព័ន្ធមិត្តរបស់ខ្លួន ថោយសង្ឃឹមធ្វើឲ្យយោធារបស់ប្រទេសនេះចុះខ្សោយ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        68
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        65
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        63

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm