លោក Trump ប្រាប់ថា លោកចង់ឲ្យលោក Musk និងក្រុមហ៊ុនរបស់លោករីកចម្រើន នៅអាមេរិក

2025/07/26 12:51:02 am        59

លោកប្រធានាធិបតី Donald Trump កាលពីថ្ងៃព្រហស្បតិ៍ (ទី២៤ ខែកក្កដា) បាននិយាយថា លោកនឹងមិនរុះរើក្រុមហ៊ុនរបស់លោក Elon Musk ដោយការដកហូតការឧបត្ថម្ភធនរបស់សហព័ន្ធនោះឡើយ ហើយបានទទូចថា លោកចង់ឲ្យអាជីវកម្មរបស់សហគ្រិនមហាសេដ្ឋីរូបនេះទទួលបានជោគជ័យ។

តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម លោក Trump បានរៀបរាប់ថា៖ «មនុស្សគ្រប់គ្នា កំពុងនិយាយថា ខ្ញុំនឹងបំផ្លាញក្រុមហ៊ុនរបស់លោក Elon (Musk) ដោយដកយកមួយចំនួន ប្រសិនបើមិនមែនទាំងអស់ នូវការឧបត្ថម្ភធនដ៏ធំដែលលោកទទួលបានពីរដ្ឋាភិបាលសហរដ្ឋអាមេរិក។ នេះមិនមែនដូច្នោះទេ។ ខ្ញុំចង់ឲ្យលោក Elon និងអាជីវកម្មទាំងអស់នៅក្នុងប្រទេសរបស់យើងរីកចម្រើន»។

ការលើកឡើងនេះបានធ្វើមានបន្ទាប់ពីលោក Musk បានព្រមានវិនិយោគិនរបស់ក្រុមហ៊ុន Tesla កាលពីថ្ងៃពុធថា លទ្ធភាពនៃការកាត់បន្ថយការឧបត្ថម្ភធនលើរថយន្តអគ្គិសនី (EV) អាចនាំឲ្យមាន «ត្រីមាសដ៏លំបាកខ្លះៗ» សម្រាប់ក្រុមហ៊ុន។ នៅក្រោមច្បាប់ពន្ធ និងថវិកាដែលចុះហត្ថលេខាដោយលោក Trump រដ្ឋាភិបាលអាមេរិកនឹងបញ្ចប់ឥណទានពន្ធចំនួន ៧.៥០០ដុល្លារ សម្រាប់រថយន្ត EV ថ្មី និងឥណទាន ៤.០០០ដុល្លារ សម្រាប់រថយន្តដែលបានប្រើប្រាស់រួចហើយ នៅថ្ងៃទី៣០ ខែកញ្ញា។

គួរបញ្ជាក់ថា ទំនាក់ទំនងរបស់លោក Trump និងលោក Musk បានជួបនឹងភាពអាប់អួ កាលពីដើមខែមិថុនា បន្ទាប់ពីលោក Musk បានបរិហារផែនការពន្ធ និងការចំណាយរបស់លោកប្រធានាធិបតី ដោយចាត់ទុកថា ជាសារពើពន្ធមិនប្រុងប្រយ័ត្ន។ ការប៉ះទង្គិចបានកើតឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពីលោក Musk បានលាលែងពីតួនាទីរបស់លោកនៅក្នុងរដ្ឋបាលរបស់លោក Trump ដើម្បីផ្តោតលើការបណ្តាក់ទុនអាជីវកម្មរបស់លោក៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        93
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        82
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        78

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm