អ៊ីរ៉ង់៖ ការចរចានុយក្លេអ៊ែរជាមួយអាមេរិក នឹងកើតមានលុះត្រាតែទីក្រុងវ៉ាស៊ីនតោនធ្វើឲ្យមានទំនុកចិត្តឡើងវិញ

2025/07/26 12:53:30 am        63

អ្នកការទូតជាន់ខ្ពស់អ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍ (ទី២៤ ខែកក្កដា) បានឲ្យដឹងថា អ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេចក្នុងកិច្ចពិភាក្សា ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនជាមួយសហរដ្ឋអាមេរិក ប៉ុន្តែលុះត្រាតែទីក្រុងវ៉ាស៊ីនតោនចាត់វិធានការប្រកបដោយអត្ថន័យ ក្នុងការកសាងឲ្យមានទំនុកចិត្តឡើងវិញ ដោយការលើកឡើងនេះកើតមាននៅមុនកិច្ចប្រជុំដ៏សំខាន់មួយជាមួយមន្ត្រីអឺរ៉ុប។

ជំនួបនោះនឹងក្លាយជាកិច្ចប្រជុំលើកដំបូង ចាប់តាំងពីបានឈានដល់បទឈប់បាញ់ ក្រោយមានសង្គ្រាមរយៈពេល ១២ថ្ងៃដែលបង្កឡើងដោយអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ កាលពីខែមិថុនា និងបន្ទាប់មកក៏តាមមកដោយយន្តហោះទម្លាក់គ្រាប់បែក B-52 របស់សហរដ្ឋអាមេរិកវាយប្រហារទីតាំងទាក់ទងនឹងនុយក្លេអ៊ែរ នៅក្នុងសាធារណរដ្ឋឥស្លាមផងដែរ។

ការពិភាក្សានឹងនាំមន្ត្រីអ៊ីរ៉ង់ទៅអង្គុយរួមជាមួយមន្ត្រីមកពីចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ ឬ E3 ហើយនឹងរួមបញ្ចូលប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោកស្រី Kaja Kallas។ កិច្ចប្រជុំស្រដៀងគ្នានេះ ត្រូវបានធ្វើឡើងនៅទីក្រុងរបស់ប្រទេសទួរគី ក្នុងខែឧសភា។

តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Kazem Gharibabadi បានលើកឡើងថា សម្រាប់កិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក ទីក្រុងតេអេរ៉ង់នឹងស្វែងរក «គោលការណ៍សំខាន់ៗជាច្រើន» ដែលត្រូវប្រកាន់ខ្ជាប់។ លោកបានរៀបរាប់ថា គោលការណ៍ទាំងនេះ រួមមាន «ការធ្វើឲ្យអ៊ីរ៉ង់ទំនុកចិត្តឡើងវិញ ដោយសារអ៊ីរ៉ង់បាត់ការជឿជាក់លើសហរដ្ឋអាមេរិកហើយ» ដោយបន្ថែមថា វាមិនអាចឲ្យមាន «របៀបវារៈលាក់កំបាំង ដូចជាសកម្មភាពយោធាជាដើម ទោះបីជាអ៊ីរ៉ង់នៅតែរៀបចំយ៉ាងពេញលេញ សម្រាប់សេណារីយ៉ូណាមួយក៏ដោយ»៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        84
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        128
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm