តារាចម្រៀងដ៏ល្បីល្បាញលំដាប់ពិភពលោក នឹងមកសម្តែងនៅខេត្តសៀមរាប នាអំទ្បុងខែមេសាខាងមុខ

2022/01/11 12:56:10 pm        489

សៀមរាប៖ ក្រុមវង់តន្ត្រីនិងតារាចម្រៀងដ៏ល្បីល្បាញរបស់ប្រទេសអ៊ីតាលី Andrea Bocelli គ្រោងនឹងមកសម្តែងតន្រ្តីនៅខេត្តសៀមរាបអង្គរ នៅអំទ្បុងខែមេសា ឆ្នាំ២០២២ ខាងមុខនេះ ដែលជាការរួមចំណែកយ៉ាងសំខាន់ដល់ការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនបរទេសមកកាន់ប្រទេសកម្ពុជា។

លោកសុខ សុក្រឹត្យា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងថា កាលពីថ្មីៗនេះលោក​បាន​ទៅសិក្សាស្វែងយល់អំពីការអភិវឌ្ឍវិសយ័ទេសចរណ៍នៅខេត្តភូកេត ប្រទេសថៃ ហើយក៏​មាន​ឱកាសជួបពិភាក្សាការងារជាមួយក្រុមវង់តន្ត្រីដ៏ល្បីល្បាញរបស់ប្រទេសអ៊ីតាលី​ Andrea Bocelli។ លោក បានបញ្ជាក់ និងជម្រាបជូនអំពីស្ថានភាពកូវីដនៅកម្ពុជា និងភាពជោគជ័យ​នៃ​ការ​យកឈ្នះលើជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ហើយលោកក៏បានបង្ហាញអំពីសក្តានុពលដែលមិន​រីងស្ងួត​នៃ​វិស័យទេសចរណ៍​វប្បធម៌ និង​ធម្មជាតិរបស់ប្រទេសកម្ពុជាដល់ក្រុមតន្ត្រី Andrea Bocelli ផងដែរ។

លោក បានឲ្យដឹងថា ដើម្បីផ្សព្វផ្សាយ និងជាគោលដៅអូសទាញភ្ញៀវទេសចរ និងវិនិយោគិន​អន្តរជាតិ លោកក៏បានស្នើ​និងអញ្ជើញ​ក្រុម​តន្ត្រីដ៏ល្បីល្បាញ​លើ​សកលលោកមួយនេះ​មក​សម្តែងនៅខេត្តសៀមរាប នៅខែមេសាខាងមុខ ហើយក៏ទទួលបាននូវការយល់​ព្រម​ពី​អ្នកដឹកនាំ​វង់តន្ត្រីដ៏ល្បីនេះផងដែរ។

លោក សុខ សុក្រឹត្យា ចាត់ទុកការប្រគុំតន្ត្រីរបស់ក្រុមតន្ត្រី Andrea Bocelli នៅខេត្តសៀមរាបនា​ពេល​ខាងមុខ​គឺជាព្រឹត្តិការណ៍ខ្នាតអន្តរជាតិដ៏ធំដែលមិនធ្លាប់​មាននាពេលកន្លងទៅ​សម្រាប់​ប្រទេសកម្ពុជា។លោកថា នេះក៏ជាជោគជ័យមួយក្នុងប្រវត្តិសាស្ត្រកម្ពុជាផងដែរ ហើយ​ព្រឹត្តិការណ៍នោះ​ក៏ជាផលិតផលទេសចរណ៍​ថ្មីមួយទៀត ដើម្បីជួយជម្រុញ​និងលើកកម្ពស់វិស័យ​ទេសចរណ៍​ទ្បើងវិញនៅក្នុងនិងក្រោយវិបត្តិកូវីដ១៩។

លោករំពឹងថា ផ្តើមចេញពីព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏ធំសម្បើម និងល្បីល្បាញនោះ កម្ពុជា​នឹងទទួល​បានមកវិញនូវភ្ញៀវទេសចរ ​អន្តរជាតិប្រកបដោយគុណភាព រួមទាំងអ្នកវិនិយោគទុន​ប្រកបដោយ​សក្តានុពល​នៅជុំវិញពិភពលោកមកស្គាល់​និងស្វែងយល់ការពិតជាក់ស្តែង​បន្ថែមទៀត​អំពី​វិនិយោគ​នៅប្រទេសកម្ពុជា។ ទន្ទឹមនោះព្រឹត្តិការណ៍​នេះនឹងជួយផ្សព្វផ្សាយអំពីកម្ពុជាជាគោលដៅសុវត្ថិភាព សុខសន្តិភាពដ៏ពិតប្រាកដមួយសម្រាប់ភ្ញៀវទេសចរនិងវិនិយោគិន និង​ជាផ្នែកមួយក្នុងការរៀបចំកំណែទំរង់ស៊ីជម្រៅក្នុងវិស័យទេសចរណ៍នាពេលអនាគតផងដែរ។

សូមជម្រាបថាក្រុមតន្ត្រី Andrea Bocelli គឺជាក្រុមតន្ត្រីដ៍ល្បីល្បាញខ្នាតអន្តរជាតិរបស់​ប្រទេស​អ៊ីតាលី ខណះដែលតារាចម្រៀង ​Andrea Bocelli ​ដែលជាជនពិកាកើតថ្ងៃទី២២ ​ខែកញ្ញា ឆ្នាំ១៩៥៨​ក្នុង​ត្រកូលកសិករនៃប្រទេសអ៊ីតាលី។ ​បទចម្រៀងរបស់ Andrea Bocelli ដែលល្បីល្បាញ​បំផុត​ក្នុងឆ្នាំ១៩៩៩ គឺបទ "The Prayer" ដែលច្រៀងរួមគ្នាជាមួយ Celine Dion ​ហើយទទួលបានពានរង្វាន់ Golden Globe ​សម្រាប់ចម្រៀងដើមល្អបំផុត។

គាត់គឺជាតារាចម្រៀងដែលត្រូវពិការភ្នែកតាំងពីអាយុ ១២ឆ្នាំដោយ​ឧបទ្ទវហេតុ។ យ៉ាងណាក៏ដោយ​គាត់​បានសាងភាពល្បីល្បាញ​ជាបន្តបន្ទាប់រហូតមាន​ឈ្មោះបោះសម្លេង​ហើយ​ល្បី​ទូទាំងពិភព​លោក​តែម្តង៕អត្ថបទ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm