វេជ្ជបណ្ឌិតហាត់ការ នៅក្នុងប្រទេសអង់គ្លេស បានចាប់ផ្តើមធ្វើកូដកម្ម បន្ទាប់ពីសមាគមវេជ្ជសាស្ត្រអង់គ្លេស និងរដ្ឋាភិបាល បានបរាជ័យពុំបានឈានដល់កិច្ចព្រមព្រៀងជុំវិញការសងប្រាក់ឈ្នួលដែលបានកាត់។
មនុស្សរហូតដល់ ៥០.០០០នាក់បានបន្តធ្វើកូដកម្មចាប់តាំងពីម៉ោង៧ព្រឹកម៉ោងក្នុងស្រុក ដោយសកម្មភាពនេះ មានបំណងធ្វើរយៈពេលប្រាំថ្ងៃរហូតដល់ម៉ោង៧ព្រឹកនៅថ្ងៃពុធ ទី៣០ ខែកក្កដា។

សាធារណជន ត្រូវបានជំរុញឱ្យបន្តទៅកាន់សេវាថែទាំសុខភាពជាតិ(NHS) ក្នុងអំឡុងពេលធ្វើកូដកម្ម។ សេវាថែទាំសុខភាពជាតិ(NHS) បាននិយាយថាផ្នែកវះកាត់នៅបើកជាធម្មតា ហើយផ្នែកថែទាំនិងសង្គ្រោះបន្ទាន់ នៅបន្តមាន។
លោក Keir Starmer បានធ្វើការអំពាវនាវនៅនាទីចុងក្រោយទៅកាន់វេជ្ជបណ្ឌិតហាត់ការដោយនិយាយថាកូដកម្មនឹង «បណ្តាលឱ្យខាតបង់ពិតប្រាកដ»។
