ប្រព័ន្ធផ្សព្វផ្សាយ៖ មហាអំណាចអ៊ឺរ៉ុប សុខចិត្តពន្យាពេលទណ្ឌកម្ម ប្រសិនបើអ៊ីរ៉ង់ បន្តការចរចានុយក្លេអ៊ែរជាមួយអាមេរិក

2025/07/26 02:13:27 am        20

សារព័ត៌មាន Financial Times (FT) បានរាយការណ៍ដោយដកស្រង់សម្តីប្រភពថា បណ្តាប្រទេសអ៊ឺរ៉ុបដែលពាក់ព័ន្ធក្នុងការដោះស្រាយវិបត្តិនុយក្លេអ៊ែរអ៊ីរ៉ង់ គឺ ចក្រភពអង់គ្លេស អាល្លឺម៉ង់ និងបារាំង បានរៀបចំផ្តល់ជូនទីក្រុងតេអេរ៉ង់នូវការពន្យារពេលលើការដាក់ទណ្ឌកម្ម ប្រសិនបើខ្លួនយល់ព្រមបន្តកិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិក និងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)។  

យោងតាមរបាយការណ៍ ការពន្យារពេលដែលបានស្នើឡើង នឹងមានរយៈពេលជាច្រើនខែ ហើយនឹងអាស្រ័យលើការអនុម័តសេចក្តីសម្រេចដែលពាក់ព័ន្ធដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ការបន្ធូរបន្ថយទណ្ឌកម្មណាមួយ នឹងទាក់ទងនឹងការចូលរួមរបស់អ៊ីរ៉ង់ ក្នុងការចរចាជាមួយក្រុងវ៉ាស៊ីនតោន និងកិច្ចសហប្រតិបត្តិការរបស់ខ្លួន ជាមួយក្រុមអធិការកិច្ចរបស់ទីភ្នាក់ងារ IAEA។ ព័ត៌មានលម្អិតបន្ថែម មិនត្រូវបានបង្ហាញទេ។

កាលពីថ្ងៃទី ២១ ខែកក្កដា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmail Baghaei បានប្រកាសថា កិច្ចចរចាថ្មីរវាងអ៊ីរ៉ង់ និងប្រទេសទាំងបី ប្រព្រឹត្តទៅនៅថ្ងៃទី ២៥ ខែកក្កដានេះ នៅទីក្រុងអ៊ីស្តង់ប៊ុល ក្នុងកម្រិតអនុរដ្ឋមន្ត្រីការបរទេស។

កាលពីដើមឆ្នាំនេះ ការចរចាចំនួន ៥ជុំ រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានបរាជ័យក្នុងការទទួលបានវឌ្ឍនភាពគួរឲ្យកត់សម្គាល់។ ដំណើរការការទូត ត្រូវបានរារាំងដោយប្រតិបត្តិការយោធារបស់អ៊ីស្រាអែលសំដៅលើប្រទេសអ៊ីរ៉ង់ បន្ទាប់មកដោយការវាយប្រហាររបស់សហរដ្ឋអាមេរិកទៅលើទីតាំងសំខាន់ៗចំនួនបីទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។ ទន្ទឹមនឹងនេះ តំណាងអឺរ៉ុប បន្តការចរចាដាច់ដោយឡែកជាមួយមន្ត្រីអ៊ីរ៉ង់។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        73
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        60
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm