កុមារយ៉ាងហោច ៧នាក់ បានស្លាប់ ក្នុងហេតុការណ៍បាក់ដំបូលសាលារៀននៅប្រទេសឥណ្ឌា

2025/07/26 02:14:02 am        22

យោងតាមសេចក្តីរាយការណ៍ក្នុងស្រុក បានឲ្យដឹងថា កុមារយ៉ាងហោច ៧នាក់ បានស្លាប់ និងកុមារ ២៦នាក់ផ្សេងទៀត រងរបួស ក្រោយដំបូលអគារសាលារៀនមួយខ្នង បានបាក់នៅរដ្ឋភាគខាងលិច Rajasthan ប្រទេសឥណ្ឌា ។

សោកនាដកម្មនេះ បានកើតឡើងនៅព្រឹកថ្ងៃសុក្រ ភ្លាមៗក្រោយពិធីបួងសួងពេលព្រឹកនៅសាលារដ្ឋ ស្ថិតក្នុងស្រុក Barmer ។ ក្រុមអាជ្ញាធរ និយាយថា កូនសិស្សជាង ៣០បាននៅក្នុងថ្នាក់រៀន ពេលដែលពិដានបាក់សង្កត់ភ្លាមៗ ។

នគរបាលក្នុងស្រុកជឿថា រចនាសម្ព័ន្ធទ្រុធទ្រោមរបស់អគារដែលកាន់តែអាក្រក់ទៅដោយសារភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលថ្មីៗនេះ អាចបណ្តាលឲ្យបាក់ដំបូលថ្នាក់រៀនបែបនេះ ។ 

លោក Amit Kumar គឺជាមន្រ្តីនគរបាលជាន់ខ្ពស់មួយរូបនិយាយប្រាប់កាសែត Press Trust of India ថា កុមាររងរបួសមួយចំនួន ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។

លោក Madan Dilawar គឺជារដ្ឋមន្រ្តីមន្ទីរអប់រំរដ្ឋ Rajasthan និយាយថា លោកបានណែនាំឲ្យក្រុមមន្រ្តីត្រួតពិនិត្យការព្យាបាលកុមាររងរបួស និងធានាថាគ្រួសារទទួលបានការគាំទ្រ ។

លោកនិយាយប្រាប់ទូរទស្សន៍ AajTak ថា លោកបានបញ្ជាក្រុមអាជ្ញាធរ រៀបចំឲ្យបានសមរម្យ និងពិនិត្យមើលការព្យាបាលក្មេងៗ ហើយនិងធានាថា ពួកគេមិនប្រឈមនឹងការលំបាកណាមួយនោះឡើយ ។

លោក Dilawar បន្តថា ការស៊ើបអង្កេតផ្លូវការនឹងធ្វើឡើង ដើម្បីកំណត់មូលហេតុពិតប្រាកដបណ្តាលឲ្យកើតមានឧបទ្ទេវហេតុមួយនេះ ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        70
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        67
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        66

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm