ទូកដឹកជនរងគ្រោះទឹកជំនន់ហ្វីលីពីនទៅកាន់ទីសុវត្ថិភាព ខណៈចំនួនមនុស្សស្លាប់កើនឡើង

2025/07/26 02:15:56 am        49

ក្រុមជួយសង្រ្គោះនៅតំបន់ភាគខាងជើងហ្វីលីពីន បានប្រើប្រាស់ទូក ដើម្បីទៅទទួលអ្នកស្រុកជាប់ខ្លួនក្នុងទឹកជំនន់នៅថ្ងៃសុក្រនេះ ស្របពេលដែលព្យុះទីហ្វុង Co-May ថមថយកម្លាំងមកនៅជាកម្រិតព្យុះត្រូពិកវិញ ហើយចំនួនមនុស្សស្លាប់ពីភ្លៀងធ្លាក់ក្នុងសប្តាហ៍នេះ បន្តកើនឡើង ។

សាលារៀនបន្តបិទទ្វារ ហើយចរន្តអគ្គិសនីបានដាច់នៅតាមតំបន់ជាច្រើន ស្របពេលដែលទីភ្នាក់ងារគ្រោះមហន្តរាយជាតិ រាយការណ៍ករណីស្លាប់មនុស្ស ២៥នាក់ និងមនុស្ស ៨នាក់ផ្សេងទៀត កំពុងបាត់ខ្លួន ចាប់តាំងពីថ្ងៃសុក្រសប្តាហ៍រហូតមក ។

យោងតាមការអះអាងរបស់ក្រុមជួយសង្រ្គោះ បានឲ្យដឹងថា អ្នកដែលមិនទាន់បានរាប់បញ្ចូល គឺកម្មករសំណង់ ៣នាក់ដែលបានកប់ក្នុងបំណាក់ដី ពេលដែលពួកគេសម្រាកនៅការដ្ឋានសំណង់កាលពីថ្ងៃព្រហស្បតិ៍ នៅខេត្ត Cavite ស្ថិតនៅភាគខាងត្បូងរដ្ឋធានីម៉ានីល ។

អ្នកស្រី Rosario Jose គឺជាសមាជិកជួយសង្រ្គោះ និយាយថា ជញ្ជាំងការដ្ឋានសំណង់របស់ពួកគេ បានបាក់សង្កត់លើមនុស្សនៅពីក្រោម រយៈពេលច្រើនថ្ងៃក្រោយភ្លៀងធ្លាក់ខ្លាំង បានធ្វើឲ្យដីទន់ ។

អ្នកស្រីបន្តថា សាកសពមនុស្សទាំងអស់ ត្រូវបានរកឃើញនៅក្នុងភក់ ។ អ្នករស់រានម្នាក់គត់ ត្រូវបានទាញចេញពីគំនរបាក់បែក ។

នៅខេត្តតំបន់ឆ្នេរភាគខាងលិច La Union ជាទីដែលព្យុះទីហ្វុង Co-May បានធ្វើដំណើរមកដល់ដីគោកកាលពីប៉ុន្មានម៉ោងមុន សមាជិកគ្រួសារ ៤នាក់ ត្រូវបានជួយសង្រ្គោះនៅព្រឹកថ្ងៃសុក្រនេះ ក្រោយពួកគេជាប់នៅជាន់ទី ២លើផ្ទះឈើរបស់ពួកគេ ។

អ្នកជួយសង្រ្គោះម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ និយាយថា ពួកគេមិនអាចចាកចេញពីផ្ទះបានទេ ដោយសារទឹកឡើងដល់ត្រឹមចង្កេះ ហើយពួកគេមានកូនតូចៗ ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        88
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        77
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        73

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm