កុមារ យុវវ័យ និងពលរដ្ឋ សម្រុកមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅ​មណ្ឌលសុខភាព​ជ្រោយចង្វារ

2022/01/11 06:46:07 pm        459

ភ្នំពេញ៖ កុមារ យុវវ័យ និងប្រជាពលរដ្ឋមកពី៥សង្កាត់ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បាននាំគ្នាសម្រុកមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ​និងបំប្លែងថ្មី ពី​ក្រុមការងារ​គ្រូពេទ្យ​មណ្ឌលសុខភាព​ជ្រោយចង្វារ។

សមាជិកក្រុមប្រឹក្សាសង្កាត់ជ្រោយចង្វារ លោក ជា ស៊ីពណ៌ ប្រាប់BTVព័ត៌មាននាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះថា អាជ្ញាធរខណ្ឌសហការជាមួយក្រុមការងារគ្រូពេទ្យ​ប្រចាំនៅ​មណ្ឌល​សុខភាព​ជ្រោយចង្វារ បានបន្តយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ ដូសជំរុញ ឬដូសទី៣ ជូនកុមារ និងយុវវ័យ អាយុ១២ឆ្នាំ ​រហូតដល់ក្រោម១៨ឆ្នាំ និងបន្តការចាក់វ៉ាក់សាំង​ជូន​ដល់ប្រជាពលរដ្ឋសេសសល់ដែលមិនទាន់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ និងដូសទី២ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត​នៃព្រះ​រាជា​ណា​ចក្រកម្ពុជា ​ដើម្បីដោះស្រាយជូនពួកគាត់ឲ្យទទួល​បាន​ការចាក់វ៉ាក់សាំងគ្រប់គ្នា និង​ចូលរួមទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ ​ក្នុងសហគមន៍របស់ពួកគាត់ផងដែរ។

ជាមួយគ្នានោះដែរ កុមារ យុវវ័យ និងប្រជាពលរដ្ឋ រស់នៅក្នុងសង្កាត់ផ្សេងគ្នា ក្នុងខណ្ឌជ្រោយចង្វារ មកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ​បានបង្ហាញចំណាប់អារម្មណ៍ស្រដៀងគ្នាថា ថ្ងៃនេះ​ពួកគាត់​បានមកទទួលការចាក់វ៉ាក់សាំងដូសជំរុញ​ ឬដូសទី៣ ​តាមកាលកំណត់របស់ក្រុមគ្រូពេទ្យ ដើម្បីការពារខ្លួន ពីជំងឺកូវីដ-១៩ និងក្រុមគ្រួសារ និងអ្នកជុំវិញខ្លួនពួកគាត់ និងសូមគោរពអរគុណ​ជូន​ចំពោះ​ប្រមុខរាជរដ្ឋាភិបាល ​បានយកចិត្តទុកដាក់ដល់ប្រជាជនខ្មែរ ដើម្បីការពារជៀសផុតពី​ជំងឺដ៏​កាចសាហាវនេះ។

ទន្ទឹមនឹងនោះ ក្នុងនាមរដ្ឋបាលខណ្ឌជ្រោយ ក៏សូមក្រើនរំលឹក និងអំពាវនាវចំពោះប្រជាពល​រដ្ឋដែល​ត្រូវទទួល​វ៉ាក់សាំង​ការពារជំងឺកូវីដ-១៩ ត្រូវរក្សាឲ្យបានជាដាច់ខាតនូវគម្លាតសុវតិ្ថភាព​សង្គមពាក់ម៉ាស តម្រង់ជួរ ចៀសវាងការឈរប្រជ្រៀតគ្នា កៀកគ្នា ដោយត្រូវប្រកាន់ខ្ជាប់​ការចូល​រួមអនុវត្តនូវវិធានការសុខាភិបាល​ និងវិធានការ៣កុំ និង៣ការពារ៕អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm