ស្រ្តីជាម្តាយមានកូនតូច ៦នាក់ ពិបាកចិញ្ចឹមកូនរបស់គាត់ ពេលដែលវិបត្តិអត់ឃ្លានកាន់តែអាក្រក់ខ្លាំង

2025/07/26 03:15:08 am        140

ក្មេងប្រុស Ameer Matar អាយុ ៤ឆ្នាំ ស្គមរីងរៃ និងដេកស្តូកស្តឹងនៅលើពូកស្តើង ក្នុងសាលារៀនធ្វើជាជម្រកនៅទីក្រុងហ្កាហ្សា ។ ម្តាយរបស់ក្មេងប្រុស និយាយថា Ameer ដែលមានជំងឺពិការខួរក្បាល មានទម្ងន់ត្រឹម ៧,៤គ.កប៉ុណ្ណោះ ហើយគ្រួសាររបស់គាត់មិនអាចរកអាហារគ្រប់គ្រាន់ ដើម្បីរស់រានបានទេ ។

បងប្រុសអាយុ ៦ឆ្នាំ Youssef របស់គេ ដែលមានជំងឺពិការខួរក្បាលដែរនោះ ស្គមស្គាំងដូចគ្នា ចាប់តាំងពីសង្រ្គាមចាប់ផ្តើម ។

ម្តាយ Samah Matar របស់ពួកគេ និយាយថា គាត់ពិបាកស្វែងរកទឹកដោះគោ ខោកន្ទប ឬសូម្បីតែនំបុ័ង ដើម្បីចិញ្ចឹមកូនតូចៗ ៦នាក់របស់គាត់ខ្លាំងណាស់ ដែលកូន ២នាក់ ត្រូវការអាហារបំប៉នបន្ទាន់ ក្នុងនោះរួមទាំងទារកអាយុ ១០ឆ្នាំផងដែរ ។

ពេលកាន់ដៃកូនប្រុស Youssef ដែលដេកនៅជិតបងប្រុសរបស់គេ អ្នកស្រី Matar និយាយថា ទម្ងន់កូនៗរបស់គាត់ទាបខ្លាំងណាស់ ស្បែករបស់ពួកគេដណ្តប់ឆ្អឹង គាត់មិនអាចផ្តល់ឲ្យពួកគេនូវទឹកដោះគោ ឬខោកន្ទបបានឡើយ ឬសូម្បីតែស្កស.ធ្វើទឹកតែ ។

គ្រួសារមានសមាជិក ៨នាក់នេះ រស់នៅក្នុងសាលារៀនធ្វើជាទីជម្រក ។ អ្នកស្រី Matar បង្កាត់ភ្លើងច្រើនលើកដើម្បីដាំទឹក ឆុងទឹកដោះគោឲ្យកូនរបស់គាត់ ។

អ្នកស្រីនិយាយពីកូនប្រុស Ameer ថា កូនម្នាក់នេះ មានអាយុ ៤ឆ្នាំ គួរតែមានទម្ងន់ ១០គ.ក ប៉ុន្តែបច្ចុប្បន្នកូនគាត់ម្នាក់នេះ មានទម្ងន់ត្រឹម ៧គ.ក និង ៤ខាំប៉ុណ្ណោះ ។

អ្នកស្រីបន្តថា កូនប្រុស Youssef កាលមុនសង្រ្គាមមានទម្ងន់ ១៣គ.ក តែឥឡូវមានទម្ងន់ត្រឹម ៩គ.កប៉ុណ្ណោះ កូនគាត់ដូចគ្រោងឆ្អឹងទៅហើយ ។

អង្គការសហប្រជាជាតិ(UN) និងទីភ្នាក់ងារមនុស្សធម៌ជាច្រើនទៀត និយាយថា តំបន់ហ្កាហ្សា ជិតអស់អាហារបំប៉នពិសេសហើយ ដើម្បីសង្រ្គោះអាយុជីវិតកុមារជួបកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        181
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        221
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        200

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm