ប្រជាពលរដ្ឋខេត្តពោធិ៍សាត់ ចូលរួមឧបត្ថម្ភ​គាំទ្រ​ និង​លើក​ទឹក​ចិត្ត​វីរកង​ទ័ព​នៅ​សមរភូមិ​មុខកំពុងការពារទឹកដី

2025/07/26 03:17:15 am        503

សមរភូមិក្រោយចូលរួមឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈ ថវិកា និង​លើក​ទឹក​ចិត្ត​វីរ​កង​ទ័ព​នៅ​សម​រ​ភូមិ​មុខ​ក្នុង​ការ​រក្សា​ការពារ​ជាតិ​មាតុភូមិ​មិន​ឱ្យ​ពួក​សត្រូវ​ចោរ​សៀម​មក​ឈ្លាន​ពាន​យក​ទឹក​ដី​នោះ​ឡើយ។

ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី ក្នុងខេត្តពោធិ៍សាត់បានស្ម័គ្រចិត្ត ចែក​រំលែក​ធន​ធាន​ផ្ទាល់​ខ្លួន​ចូលរួម​ជួយ​ឧបត្ថម្ភ និង​លើក​ទឹក​ចិត្ត​វីរ​កង​ទ័ព​នៅ​សមរភូមិមុខដែលបាននឹងកំពុង​រក្សាការ​ពារ​បូរណភាព​ទឹក​ដីយ៉ាងអង់អាចក្លាហានដោយបាននាំយកមកនូវគ្រឿងឧបភោគ បរិភោគ ជូន​រដ្ឋ​បាល​សាលា​ខេត្ត​សម្រាប់​យក​ទៅ​ចែក​ជូន​បន្ត ​ដែល​បាន​រៀបចំ​នៅ​មុខ​បរិវេណ​សាលា​ខេត្ត​ពោធិ៍​សាត់​នា​ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ។

ឯកឧត្តម ខូយ រីដា អភិបាលនៃ​គណៈអភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជា​ការ​ឯកភាព​រដ្ឋ​បាល​ខេត្ត សូមថ្លែងអំណរគុណយ៉ាងេជ្រាលជ្រៅប្រគេននិងជូនចំពោះព្រះមន្ត្រីសង្ឃ ព្រះសង្ឃ ថ្នាក់​ដឹកនាំគ្រប់ផ្នែក គ្រប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំង​ប្រដាប់​អាវុធ​ទាំង៣ និង​ប្រជា​ពលរដ្ឋ​ទូទាំង​ខេត្ត​ពោធិ៍សាត់ ដែលមានទឹកចិត្តសប្បុរសធម៌ដោយស្មោះស្ម័គ្រ បានផ្តល់ជូននូវគ្រឿងឧបភោគ បរិភោគនិងថវិកា ជូនដល់រដ្ឋបាលសាលាខេត្តសម្រាប់យកទៅ​ចែកជូន​កង​ទ័ព​ជួរ​មុខ​ដែល​ជា​ការ​បង្ហាញ​នីវទឹកចិត្តចូលរួមចំណែក ជាថាមពលជំរុញលើកទឹកចិត្ត​ដល់​កងទ័ព​ទាំង​អ​ស់​ឱ្យ​មាន​ស្មារតី អង់អាចក្លាហាននិងត្រៀមលក្ខណៈរួចជាស្រេចក្នុងបុព្វហេតុខឿនការ ពារជាតិ​របស់​កម្ពុជា​ពិត​ជា​រឹងនមាំហើយកាន់តែខ្លាំងក្លាបំផុត។ ទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កង​កម្លាំងប្រដាប់អាវុធ ទាំង៣ អាជីវករ ពាណិជ្ចករ អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ និងប្រជា​ពលរដ្ឋ​ទូទាំង​ខេត្ត​ពោធិ៍សាត់នាពេលនេះក៏ដូចនាកន្លងមក ពិតជាបាន​បង្ហាញ​នូវ​មនោស​ញ្ចេត​នា​សេចក្តី​រាប់​អាន និង​យកចិត្តទុកដាក់ដល់ជីវភាពកងទ័ពជួរមុខ ដូចពាក្យថា សមរភូមិក្រោយ​ចូល​រួម​ឧបត្ថម្ភ​​គាំទ្រ និងលើកទឹកចិត្តវីរ​កងទ័ពនៅសមរភូមិមុខ ជាពិសេសបង្ហាញ់ពីឯកភាពជាតិខ្មែរ យើង​រួម​គ្នាការពារបូរណភាពទឹកដីរបស់យើង៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        217
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm