លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ «ជាដំបូងនាងខ្ញុំសូមថ្លែងអំណរគុណដល់បងប្អូន អ៊ំពូមីង តាយាយ មហាគ្រួសារខ្មែរ ដែលបានមកបរិច្ចាគឈាមយ៉ាងច្រេីន តបតាមការអំពាវនាវរបស់នាងខ្ញុំ កាលពីរាត្រីថ្ងៃទី២៤ កក្កដាម្សិលមិញ។
ជាលទ្ធផលនៃការបរិច្ចាគយេីងទទួលបានឈាមចំនួន ២,១១៧ប្លោក។ ជាមួយគ្នានេះ ក៏មានបងប្អូន អ៊ំពូមីង តាយាយក៏បានអញ្ជេីញទៅដល់ទីតាំង ហេីយមិនទាន់បានបរិច្ចាគ និងបានចុះឈ្មោះតាម QR Code សម្រាប់អាចនឹងបរិច្ចាគតាមក្រោយបានចំនួន ៩,៣៣៦នាក់។
ជាមួយគ្នានឹងលទ្ធផលយ៉ាងច្រេីននេះ គឺបានបង្ហាញយ៉ាងច្បាស់អំពីទឹកចិត្តមនុស្សធម៌ និងគាំទ្រដល់តម្រូវការដែលអាចនឹងមានសម្រាប់វីរកងទ័ព ក៏ដូចជាប្រជាជនដែលជាជនភៀសសឹកនៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។
នាងខ្ញុំជឿជាក់ថាបេីខ្មែរយេីងរួមសាមគ្គីគ្នា យេីងនឹងឆ្លងកាត់ពេលវេលាមួយនេះបានដោយជោគជ័យ»៕