ភ្នំពេញ៖ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានឱ្យដឹងនៅយប់ថ្ងៃទី២៥ ឈាមចូលថ្ងៃទី២៦ខែកក្កដានេះថា មកដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋ ៦ឃុំ លើ៨ឃុំ នៃស្រុកជាំក្សាន្ត បានជម្លៀសចេញពីឃុំសរុបចំនួន ១១,៥៥៨គ្រួសារ ស្មើនឹង ២៧,០៥៣នាក់។ បងប្អូនមួយចំនួនក៏បានទៅស្នាក់នៅផ្ទះសាច់ញាតិ និងផ្ទះមិត្តភក្តិ។
ឯកឧត្តមបានឱ្យដឹងថា ដោយទ្បែក ប្រជាជនបានមកទីតាំងមានសុវត្ថិភាពចំនួន ៥កន្លែង ទូទាំងខេត្តព្រះវិហារ សរុបមានចំនួន ៣,៥៩០គ្រួសារ ស្នើនឹង ១២,០៥៤នាក់ ក្នុងនោះ៖
១- មណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥,០០០ដើម សរុបមានចំនួន ៣,១១២គ្រួសារ ស្មើនឹង ១០,៤២០នាក់។
២- មណ្ឌលសុវត្ថិភាពវត្តឧត្តរគីរីទួលអណ្ដែត នៅភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន សរុបមានចំនួន ២៣០គ្រួសារ ស្មើនឹង ៧៩៥នាក់។
៣- វត្តកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប មានចំនួន ៥៨គ្រួសារស្មើនឹង ២០៨នាក់។
៤- វត្តកំពង់សង្កែ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប មានចំនួន ៩៤គ្រួសារ ស្មើនឹង ៣១៦នាក់។
៥- វត្តដងផ្លិត ឃុំឆែបពីរ ស្រុកឆែប មានចំនួន ៩៦គ្រួសារ ស្មើនឹង ៣១៥នាក់។
ឯកឧត្តមបញ្ជាក់ថា៖«យើងលំបាកមួយគ្រា ចល័តមកទីសុវត្ថិភាព ដើម្បីទុកឲ្យកងទ័ពអង់អាចក្លាហានខ្មែរយើង វាយបកយកជ័យជំនះ លើខ្មាំងទុច្ចរិតឈ្លានពានសៀម»៕




