​ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា៖ការជាន់មីនពីសំណាក់ទាហានសៀមគឺជាទង្វើរៀបចំជាមុនដើម្បីយកលេសឈ្លានពានកម្ពុជា

2025/07/26 03:51:58 pm        728

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវ ម៉ាលី សុជាតា បានអះអាងថា ការដើរជាន់មីនរបស់ទាហានសៀម ដែលបានបណ្តាលឲ្យដាច់ជើង និងរងរបួសមួយចំនួននោះ គឺជាទង្វើរៀបចំជាមុនពីសំណាក់ទាហានឈ្លានពានសៀម ដើម្បីយកលេសសធ្វើការឈ្លានពាន និងបាញ់ប្រហារមកលើកម្ពុជា ខណៈសកម្មភាពនេះគឺជាទង្វើដ៏ឃោឃៅ ដែលកម្ពុជាមិនអាចទទួលយកបាននោះឡើយ។

 តាមរយៈក្នុងសន្និសីទសារព័ត៌មាន ស្តីពីដំណើរការឈ្លានពានរបស់ចោរឈ្លានពានសៀម នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវ ម៉ាលី សុជាតា បានថ្លែងថា ភាគីសៀមកាន់តែគឃ្លើន ដោយបានដាក់ពង្រាយកម្លាំងកងទ័ព វាយប្រហារមកលើកម្ពុជា កាន់តែខ្លាំងឡើងដោយមិនចាត់វិធានការ កាត់បន្ថយភាពតានតឹងណាមួយនោះឡើយ ហើយមួយវិញទៀតទាហានឈ្លានពានសៀមបានដាក់ខេត្តត្រាត ចន្ធាបុរី ដែលជាប់នឹងព្រំប្រទល់ខេត្តកោះកុង និងខេត្តពោធិសាត់របស់កម្ពុជា ក្រោមច្បាប់អាជ្ញាសឹក ហើយបានចាប់ផ្តើមពង្រាយទ័ព សព្វាវុធ នៅតាមតំបន់ព្រំដែននៃខេត្តបន្ទាយមានជ័យ ដែលបានរៀបចំទុកជាមុនផងដែរ។

 លោកជំទាវម៉ាលី សុជាតា បានសង្កត់ធ្ងន់ថា«ការត្រៀមកងទ័ពទាំងនេះគឺបានបង្ហាញឲ្យឃើញថា ថៃមានបំណងពង្រីកការវាយប្រហារមកលើកម្ពុជាកាន់តែកម្រោល និងរំលោភបំពានដែនអធិបតេយ្យភាព របស់កម្ពុជា កាន់តែខ្លាំងឡើងៗ។ ការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ពីសំណាក់ទាហានថៃ មកលើកម្ពុជា ដូចជាការអះអាង ការបំភ្លៃទាក់ទងនឹងការជាន់មីនរបស់កងទ័ពថៃ ជាហេតុផលនៃការបង្កើតទុកជាមុន ដើម្បីយកលេសម្រាប់ពង្រីកយុទ្ធនាការឈ្លានពានលើទឹកដីកម្ពុជា»។

​តាមរយៈសន្និសីទសារព័ត៌មាននេះដែរ លោកជំទាវអ្នកនាំពាក្យក៏បានអំពាវនាវដល់សហគមន៍ អន្តរជាតិ រួមមានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សហគមន៍អាស៊ាន និងដៃគូពាក់ព័ន្ធអន្តរជាតិ ទាំងអស់ថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុត ចំពោះការឈ្លានពានយ៉ាងកម្រោលរបស់ទាហានសៀមមកលើកម្ពុ ជានេះ។ កម្ពុជាក៏បានស្នើឲ្យអន្តរជាតិចាត់វិធានការជាបន្ទានផងដែរ ដើម្បីបង្ការនៃការដាក់ពង្រាយកងទ័ព បន្ថែមទៀតពីសំណាក់ទាហានឈ្លានពានសៀមវាយប្រហារមកលើកម្ពុជា ដោយធានាឲ្យថៃគោរពបូរណៈ ភាបទឹកដីកម្ពុជា និងទាមទារឲ្យទទួលការខុសត្រូវចំពោះការរំលោភបំពានទៅលើធម្មនុញ្ញអង្គការសហប្រ ជាជាតិ សន្ធិសញ្ញាក្រុងសឺណែវ សន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការអាស៊ានជាដើម។

 យ៉ាងណាក៏ដោយអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បានប្រកាសផងដែរថា កងទ័ពកម្ពុជាគឺឈរលើគោលការណ៍ ដោយវាយចំពោះគោលដៅយោធារបស់ចោរឈ្លានពានសៀមតែប៉ុណ្ណោះ ពុំមានគោលការណ៍វាយប្រហារលើជនស៊ីវិលណាមួយនោះ ខណៈចំណុចនេះរាជរដ្ឋាភិបាលកម្ពុជា កងទ័ពរួមទាំងជនស៊ីវិលកម្ពុជា រួមគ្នាជាធ្លុងមួយក្នុងកិច្ចការ ពារដែនអធិបតេយ្យរបស់ខ្លួន ការពារសេចក្តីថ្លៃថ្នូរបស់ខ្លួន ដោយមិនងាក់រេទោះបីក្នុងតម្លៃណាក៏ដោយ។ 

 ជាមួយគ្នានោះដែរ លោកជំទាវម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បានឲ្យដឹង ផងដែរថា រហូតមកដល់ម៉ោងនេះកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជាឈរយ៉ាងរឹងមាំ និងជឿជាក់ក្លាហាន មុះមុតក្នុងកិច្ចការពារដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនដោយមិនរុញរា មិនខ្លាចការគំរាមកំ ហែង ការបង្ខិតបង្ខំ ដាក់សម្ពាធ ឬការដាក់ពង្រាយកម្លាំងឈ្លានពាននៅទីតាំងផ្សេងៗរបស់ក្រុមទាហានឈ្លានពានសៀមនោះឡើយផ្ទុយទៅវិញកងកម្លាំងប្រដាប់អាវុធកម្ពុជាបានឈរយ៉ាងអង់អាចក្លាហានដើម្បីការការពារដែនអធិបតេយ្យភាពរបស់ខ្លួនដោយមិនឲ្យបាត់បង់ដីរបស់ខ្លួន សូម្បីតែមួយមីលីម៉ែត្រនោះឡើយ៕

អត្ថបទ ៖ បាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        31
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        136
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm