អាជ្ញាធរស្រុកឈូករៀបចំពិធីស្តេចក្រុងពាលីនិងអញ្ជើញបារមីមេទ័ពខ្មែរគ្រប់ជំនាន់ជួយដល់វីរៈកងព័ទខ្មែរ ឈ្នះចោរឈ្លានពានទឹកដី

2025/07/26 05:05:16 pm        118

កំពត៖ នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋបាលស្រុកឈូក បានរៀបចំពិធីស្តេចក្រុងពាលី និងអញ្ជើញអស់បារមីមេទ័ពខ្មែរគ្រប់ជំនាន់ ដើម្បីជួយដល់វីរៈកងព័ទខ្មែរ ដែលកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហាននៅតំបន់ដែន(កម្ពុជា-ថៃ)។ ពិធីនេះធ្វើឡើងនៅព្រះសាទមាសលោកជំទាវ ម៉ៅ ក្រោមការដឹកនាំដោយ លោក សៅ មឿន អភិបាលស្រុកឈូក និងមានការចូលរួមពីមន្ត្រីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋផងដែរ។ 

លោកអាចារ្យ មន្ត្រីរាជការ និងប្រជាពលរដ្ឋ បានបង្ហាញស្មារតីសាមគ្គីចូលរួមក្នុងពិធីដើម្បីឧទ្ទិសបួងសួង សូមសេចក្តីសុខ និងជ័យជម្នះកើតមានដល់វីរៈកងទ័ពខ្មែរ ដែលកំពុងតែច្បាំងប្រយុទ្ធជាមួយទាហានថៃ។ ពួកគាត់បានផ្ញើសារទៅកាន់កងទ័ពជួរមុខថា ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាជន និងព្រះសង្ឃនៅខាងក្រោយនេះ សូមកោតសរសើរចំពោះវីរៈភាពដ៏អង់អាចក្លាហានរបស់កងព័ទខ្មែរក្នុងការការពារទឹកដី ពីចោរឈ្លានពានថៃ និងបានបួងសួងដល់អស់វិញ្ញាណក្ខន្ធព្រះមហាវិរៈក្សត្រគ្រប់ព្រះអង្គ និងបារមីមេទ័ពខ្មែរគ្រប់ជំនាន់ ឲ្យតាមថែរក្សាកងទ័ពខ្មែរដែលកំពុងប្រយុទ្ធក្នុងសមរភូមិ។ 

អភិបាលបាលស្រុកឈូក លោក សៅ មឿនបានប្រាប់ឲ្យដឹងថា ក្នុងនាមថ្នាក់ដឹកនាំស្រុក និងក្នុងនាមជាប្រជាពលរដ្ឋខ្មែរ យើងត្រូវរួបរួមសាមគ្គី រួមគ្នាឧត្តម្ភគាំទ្រកម្លាំងកាយចិត្ត ទាំងផ្លូវក្រៅ និងផ្លូវក្នុង ជាក់ស្តែងពិធីនេះ គឺធ្វើឡើងដើម្បីលើកទឹកចិត្តដល់កងព័ទខ្មែរដែលកំពុងតែច្បាំង សូមឲ្យឈ្នះចោរឈ្លានពានដឹកដីកម្ពុជា។ ហើយជំនួសមុខឲ្យមន្ត្រីរាជការ និងពលរដ្ឋស្រុកឈូក លោកសូមគ្រាំទ្ររាល់យន្តការដោះស្រាយ និងដឹកនាំរបស់សម្តេចទាំងទ្វេ។  

សូមបញ្ជាក់ថា សម្រាប់រដ្ឋបាលខេត្តកំពតបានចេញញ្ញត្តិគាំទ្រដោយឥតងាករេ និងជឿជាក់ទាំងស្រុងលើការ ដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន និងការការពារបូរណភាពទឹកដីនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ព្រមទាំងគាំទ្រយ៉ាង ពេញទំហឹង ចំពោះវីរៈកងទ័ពជួរមុខកម្ពុជា ដែលបាននឹងកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហានជាមួយសត្រូវឈ្លានពានទឹក ដី ដែលបង្កឡើងដោយកងទ័ពផងដែរ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        105
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        98
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក

2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm