អាជ្ញាធររាជធានីភ្នំពេញ ដាក់ចេញវិធានការមួយចំនួន ដើម្បីទប់ស្កាត់មេរោគបំប្លែងខ្លួនថ្មី អូមីក្រុង

2022/01/11 07:31:07 pm        671

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀតត្រូវពង្រឹង បង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ឲ្យបានខ្លាំងក្លាបន្ថែមទៀត ខណៈដែលជំងឺកូវីដ-១៩ប្រភេទអូមីក្រុង បាននិងកំពុងរីករាលដាល ចូលទៅក្នុងសហគមន៍ហើយនោះ ពិសេស គឺការជំរុញឲ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងដូសមូលដ្ឋាន ដូសជំរុញលើកទី៣ និងដូសទី៤ ឲ្យបានគ្រប់គ្នា។

ការជំរុញរបស់ ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ នៅក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេងផ្ទាល់ជាមួយអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀតនៅសាលារាជធានីភ្នំពេញ។

ឯកឧត្តម បានមានប្រសាសន៍ថា មកដល់ពេលនេះជំងឺកូវីដ-១៩ប្រភេទអូមីក្រុងបាន​និងកំពុងរាល​ដាលចូលទៅក្នុងសហគមន៍ហើយ ​ដូច្នេះទេអ្វីដែលអាជ្ញាធរត្រូវអនុវត្ត​ ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩នេះ គឺអាជ្ញាធរខណ្ឌ ​ក៏ដូចជាមន្ទីរពាក់ព័ន្ធទាំងអស់ត្រូវពង្រឹងវិធានការការពារ ពិសេស​គឺ​ការអនុវត្ត៣កុំ និង៣ការពាររបស់ប្រមុខរាជរដ្ឋាភិបាល ​និងមួយវិញទៀត ជំរុញការចាក់វ៉ាក់សាំង​ដូសមូលដ្ឋាន ​និងដូសជំរុញនៅតាមទីតាំងទាំង៤២ ដែលបានរៀបចំដោយអាជ្ញាធររាជធានីភ្នំពេញ ។

ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងបង្កើតទីតាំងចាក់​វ៉ាក់សាំង​បន្ថែមទៀត ដើម្បីពង្រីកការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទាំងដូសមូលដ្ឋាន ​ដូសទី៣ និងដូសទី៤ ឲ្យបានគ្រប់ៗគ្នា ​ព្រោះការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋវាជាអាវក្រោះដ៏រឹងមាំមួយ ក្នុងការ​បង្ការទប់​ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ។

ឯកឧត្តម ឃួង ស្រេង ក៏បានបញ្ជាក់ទៀតថា ប្រជាពលរដ្ឋទាំងអស់ គឺត្រូវតែទទួលនូវការចាក់វ៉ាក់​សាំង​ទាំង​ដូសទី៣ ​និងដូសទី៤ឲ្យបានគ្រប់គ្នា ​ដោយមិនគិតថា ប្រជាពលរដ្ឋពីមុនចាក់វ៉ាក់សាំងនេះ​នៅខាងកងទ័ព ​ឬចាក់នៅតាមបណ្តាខណ្ឌនោះទេ ​គឺត្រូវតែចាក់ជូនប្រជាពលរដ្ឋ ជៀសវាងកុំឲ្យ​លេចឮ ពាក្យថា ប្រជាពលរដ្ឋមកទទួលការចាក់វ៉ាក់សាំងហើយ អាជ្ញាធរមិនបាន​ចាក់ជូន​ប្រជាពលរដ្ឋ។

ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម ឃួង ស្រេង ក៏បានប្រកាសពីការប្រគល់ម៉ាសមួយចំនួន​ទៅ​អាជ្ញាធរខណ្ឌទាំង១៤ ផងដែរ ដោយក្នុងមួយខណ្ឌទទួលបានម៉ាស់ចំនួន ១ម៉ឺនម៉ាស និង​ផ្សាររដ្ឋទាំងអស់​នៅទូទាំងរាជធានីភ្នំពេញ ​ក្នុងមួយផ្សារៗទទួលបានម៉ាសចំនួន ៥០០០ម៉ាស ដើម្បី​ចូលរួម​ក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ​ដោយកន្លងមកនេះ។ អាជ្ញាធរបានអនុវត្តនូវវិធានការការពារទប់ស្កាត់ជម្ងឺកូវីដ-១៩នេះ បានល្អប្រសើរហើយ ដូច្នេះ​អាជ្ញាធរត្រូវបន្ត​អនុវត្តនូវវិធាន​ការទាំងនេះឲ្យបានល្អប្រសើរថែមទៀត ដើម្បីឈាន​ទៅកាត់ផ្តាច់​ជម្ងឺកូវីដ-១៩ ​ប្រភេទអូមីក្រុង ​ដែលបាននិងកំពុងឆ្លងចូលទៅក្នុងសហគមន៍នេះឲ្យបាន៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm