ការឈ្លានពានរបស់ទាហានសៀមមិនត្រឹមតែប៉ះពាល់ដល់សន្តិសុខតាមព្រំដែនប៉ុណ្ណោះទេថែមទាំងប៉ះពាល់ដល់សន្តិសុខក្នុងតំបន់ផងដែរ

2025/07/26 08:48:01 pm        584

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងថា ការឈ្លានពានរបស់ទាហានសៀមមកលើកម្ពុជា មិនត្រឹមតែប៉ះពាល់ដល់សន្តិសុខនៅតាមបណ្តោយព្រំដែនរវាងកម្ពុជា និងសៀមប៉ុណ្ណោះទេ វាថែមទាំងប៉ះពាល់ដល់សន្តិសុខក្នុងតំបន់ផងដែរ ដូច្នេះកម្ពុជានៅតែបន្តអំពាវនាវឲ្យសហគមន៍អន្តរជាតិជួយអន្តរាគមន៍ជាបន្ទាន់ ខណៈទង្វើឈ្លានពានរបស់ទាហានសៀមកាន់តែពង្រីកធំឡើងៗហើយនោះ។

 ក្នុងសន្និសីទប្រចាំថ្ងៃជាលើកទីពីរ ស្តីពីដំណើរការឈ្លានពានរបស់ទាហានសៀមមកលើកម្ពុជា នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានលើកឡើងជាមួយទឹកមុខយ៉ាងមុតមាំថា រហូតមកដល់ពេលនេះទាហានឈ្លានពានសៀមបានកំពុងបន្តផ្លោងគ្រាប់ចូលទឹកដីកម្ពុជា នៅតំបន់ថ្មដាខេត្តពោធិសាត់ ដោយឡែកខេត្តបន្ទាយមានជ័យ និងខេត្តកោះកុងមិនទាន់មានការផ្ទុះអាវុធនោះទេ ប៉ុន្តែទាហានឈ្លានពានសៀមបានធ្វើការគំរាមកំហែងដល់ទាហានកម្ពុជា ខណៈខេត្តកោះកុងទាហានសៀមបានចល័តនាវាចម្បាំងចំនួន៨គ្រឿងចូលចន្លោះកោះឆាង និងកោះគុត។

 លោកជំទាវម៉ាលី សុជាតា បានបញ្ជាក់ថា«ចំពោះខេត្តបន្ទាយមានជ័យមិនទាន់មានការផ្ទុះអាវុធនៅឡើយទេ...ប៉ុន្តែកងទ័ពថៃបានដើរដាក់សម្ពាធ និងគំរាមកំហែងមកលើកងកម្លាំងកម្ពុជា បណ្តេញចេញ ពីទឹកដីកម្ពុជាបើមិនចេញនឹងមានការប្រើប្រាស់អាវុធ បាញ់ប្រហារមកលើកងកម្លាំងប្រដាប់អាវុធកម្ពុជា»។

​លោកជំទាវម៉ាលី សុជាតា បានហៅការគំរាមកំហែងរបស់ទាហានឈ្លានបានសៀមនេះ គឺជាទង្វើ រំលោភបំពាននូវMOU នៃមាត្រា៥ ហើយទង្វើប្រកបដោយអរិយភាពនេះ គឺបានកើតឡើងតាំងពីតំបន់ប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី មុំបី និងតំបន់ជាច្រើនទៀត ដែលបណ្តាលជនស៊ីវិលកម្ពុជាស្លាប់ និងរងរបួសជាច្រើននាក់ និងរាប់ម៉ឺននាក់ទៀតកំពុងរត់ភៀសសឹករកមណ្ឌលសុវត្ថិភាព៕

អត្ថបទ ៖ បាន ចក់

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        3
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        216
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់

2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm