រថយន្តក្រុងដឹកអ្នកដំណើរ ៦៦នាក់ បានក្រឡាប់នៅតំបន់ភ្នំ Andes នៃភាគកណ្តាលប្រទេសប៉េរូ កាលពីថ្ងៃសុក្រ (ទី ២៥ ខែកក្កដា) ដោយបានសម្លាប់មនុស្ស ១៨ នាក់ និង ២៤នាក់ផ្សេងទៀត រងរបួស។ នេះបើយោងតាមគណកម្មាការសុខភាពប្រចាំតំបន់នៃទីក្រុងJunin ។
នគរបាល អ្នកពន្លត់អគ្គិភ័យ និងអ្នកស្រុក បានចូលរួមក្នុងប្រតិបត្តិការជួយសង្គ្រោះ ដោយស្វែងរកតាមបំណែកខូចខាតរបស់រថយន្តក្រុងនេះ។
អ្នករស់រានមានជីវិត បានរាយការណ៍ពីបញ្ហាម៉ាស៊ីនរបស់រថយន្តក្រុងនោះ មុនពេលវាក្រឡាប់។

