១១កុម្ភៈ២០២២តុលាការនឹងប្រកាសសាលក្រមករណីឃាតកម្មបាញ់សម្លាប់ម្ចាស់បំណុលនៅខណ្ឌកំបូល

2022/01/11 08:03:37 pm        8.4 K

ភ្នំពេញ៖ សំណុំរឿងឃាតកម្មបាញ់សម្លាប់ម្ចាស់បំណុល ដោយសារជនសង្ស័យជំពាក់លុយ ជនរងគ្រោះប្រមាណ ៣០ម៉ឺនដុល្លារ នៅខណ្ឌកំបូល កាលពីឆ្នាំ២០២០ ត្រូវបានក្រុមប្រឹក្សាតុលាការលើកយកមកកាត់ទោសហើយ កាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ។

សវនាការ​ដឹកនាំ​ដោយលោកស្រីចៅក្រម ទិត ដាលីន លោកចៅក្រម ហុក ពៅ លោកស្រីចៅក្រម សាយ ស្រី ល័ក្ខ និងលោក ហេង ផេង ជា តំណាងអយ្យការ ។

ជនដៃដល់ឈ្មោះ សុខ ហេងសំបូរ ភេទប្រុស អាយុ ៣២ឆ្នាំ ត្រូវតុលាការចោទប្រកាន់ពីបទឃាតកម្ម និងបទកាន់កាប់ រក្សាទុក​និងប្រើប្រាស់​អាវុធ​ដោយខុសច្បាប់ ​ប្រព្រឹត្តកាលពីឆ្នាំ២០២០​ នៅខណ្ឌកំបូល តាមមាត្រា ២០០ និងមាត្រា ៤៩០ និងមាត្រា ២៩ នៃក្រមព្រហ្មទ័ណ្ឌ ។

ចំណែកជនរងគ្រោះក្នុងអំពើឃាតកម្មនេះឈ្មោះ នៅ ចំណាន ភេទប្រុស អាយុ ៤៥ឆ្នាំ មុខ​របរ​គួកជេរដី ​រថយន្ត ម៉ូតូ ព្រមទាំងចងការប្រាក់​ មានទីលំនៅក្នុងភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

នៅក្នុង​សវនាការ ​ជនជាប់ចោទបានសារភាពថា ខ្លួនពិតជាបានបាញ់សម្លាប់ជនរងគ្រោះមែន ដោយ​សារតែខ្លួនគេជំពាក់បំណុលជនរងគ្រោះឈ្មោះ នៅ ចំណាន ទាំងដើមទាំងការ​ប្រាក់ប្រមាណ ៣០ម៉ឺនដុល្លារ ហើយពុំមានលទ្ធភាពសងវិញ ទើបខ្ចីកាំភ្លើងខ្លីពីឈ្មោះ ផេង ស៊ីថុល អាយុ៤០ឆ្នាំ ជាបក្ខពួក យកទៅបាញ់សម្លាប់ជនរងគ្តោះតែម្ដង ខណៈជនរងគ្រោះជិះម៉ូតូតែម្នាក់ឯងនៅកន្លែងស្ងាត់ ។

ដោយសារមានចម្លើយសារភាពរបស់ជនដៃដល់ តំណាងអយ្យការ​បានធ្វើ​សេចក្ដី​សន្និដ្ឋាន​តម្កល់​ទុកបទចោទប្រកាន់អោយនៅដដែល​ ហើយស្នើអោយក្រុមប្រឹក្សាតុលាការសម្រេចតាមច្បាប់ ។ក្រុមប្រឹក្សា​ជំនុំជំរះ​បានកំណត់យកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខ ​ដើម្បីប្រកាសសាលក្រម ។

ក្នុងរឿងក្ដីឃាតកម្មនេះ ​សមត្ថកិច្ចនគរបាលបានចាប់ខ្លួនឃាតកឈ្មោះ សុខ ហេងសំបូរ ដែល​ជាជនដៃដល់បាញ់សម្លាប់ជនរងគ្រោះ និងឈ្មោះ ផេង ស៊ីថុល ជាម្ចាស់កាំភ្លើង​ប្រព្រឹត្តអំពើឃាតកម្ម ។

នៅក្នុងតំណាក់កាលសើបសួរបឋម តំណាងអយ្យការបានចោទប្រកាន់ឈ្មោះ សុខ ហេងសំបូរ ពី​បទឃាតកម្ម និងរក្សាទុក ប្រើប្រាស់អាវុធដោយខុសច្បាប់ ។ ​ចំណែកឈ្មោះ ផេង ស៊ីថុល ត្រូវបានចោទពីបទសមគំនិត ​តែក្នុងនីតិវិធីស៊ើបសួររបស់លោកចៅក្រម ​កី ម៉ាណេរ៉ា តុលាការ​បានដោះលែងឈ្មោះ ផេង ស៊ីថុល អោយនៅក្រៅឃុំ ទើប​ពេលកាត់ទោស​មាន​ជន​ជាប់​ចោទតែម្នាក់ប៉ុណ្ណោះ ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm