ក្រុមការងាររាជរដ្ឋាភិបាលចុះសួរសុខទុក្ខកងកម្លាំង ក្រុមគ្រូពេទ្យ​ និងបងប្អូនប្រជាពលរដ្ឋភៀសសឹក​នៅស្រុកព្រះនេត្រព្រះ

2025/07/26 11:40:07 pm        112

ភ្នំពេញ៖ ក្រុមការងាររាជ​រដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ ដឹកនាំដោយ ឯកឧត្តម គង់ ច័ន្ទវាសនា និងមានការចូលរួមពី ឯកឧត្តម ងិន ឆាយ លោកជំទាវ ហ៊ូ សុពណ៌ លោកស្រី ស៊ិន​ សោភណ័ ជាអនុប្រធាន​ និងថ្នាក់ដឹកនាំរដ្ឋបាលស្រុកព្រះនេត្រព្រះ​ បាននាំយក​ស្បៀងអាហារ​ និងថវិកាមួយចំនួន​ ចុះសួរ​សុខទុក្ខ លើកទឹកចិត្ត​ និងឧបត្ថម្ភ​កងកម្លាំង ក្រុមគ្រូពេទ្យ​ និងប្រជាពលរដ្ឋ​ជាពិសេសកុមារកំព្រា​ដែលភៀសខ្លួនចេញពីតំបន់ប្រយុទ្ធ​ ក្នុងខេត្តឧត្តរមានជ័យ​ មកស្នាក់នៅបណ្តោះអាសន្ននៅទីតាំងសុវត្ថិភាព​ ក្នុងមូលដ្ឋានស្រុកព្រះនេត្រព្រះ កាលពីថ្ងៃទី​២៥​ ខែកក្ក្កដា​ ឆ្នាំ២០២៥។ 

ឯកឧត្តមប្រធានក្រុមការងារ បានជម្រាបជូនអំពីការយកចិត្តទុកដាក់ខ្ពស់​ និងការផ្តាំផ្ញេីសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំរាជដ្ឋាភិបាល​ និងរបស់ឯកឧត្តម​រដ្ឋមន្ត្រី ឌិត​ ទីណា​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ ជូនដល់កងកម្លាំង​ ក្រុមគ្រូពេទ្យ​ និងប្រជាពលរដ្ឋទាំងអស់​ ជាពិសេសក្នុងស្ថានភាពនៃការបង្ក​ហេតុរបស់ភាគីថៃ។ ឯកឧត្តមបានលេីក​ទឹក​ចិត្តឱ្យទាំងអស់គ្នាបន្តជឿជាក់លេីការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី​ ដែល​កំពុងដឹកនាំបញ្ជាដោះស្រាយបញ្ហា​ និងទប់ទល់ការឈ្លានពានរបស់ថៃមកលេីទឹកដីកម្ពុជាយេីង។ 

ឯកឧត្តម​ គង់​ ច័ន្ទវាសនា​ បានជម្រាបជូនបន្ថែមថា​ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ ដឹកនាំដោយឯកឧត្តម​រដ្ឋមន្ត្រី​ ឌិត​ ទីណា​ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់ក្រុង​ និងស្រុកទាំងអស់នៅទូទាំងខេត្តបន្ទាយមានជ័យ​ កំពុងមានវត្ថមានក្នុងមូលដ្ឋានក្រុង​ ស្រុក​ និងខេត្ត​ ដេីម្បីជួយគាំទ្រដល់រដ្ឋបាល​ក្រុង​ ស្រុក​ និងខេត្ត​ លេីការងារចាំបាច់នានា​ ក្នុងស្ថានភាពលំបាកនេះ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        104
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        209
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        194

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm