អ្នកនាំពាក្យក្រសួងការពារជាតិបានផ្តាំទៅភាគីថៃថាកម្ពុជាមិនទាន់មានការចាំបាច់ត្រូវប្រើប្រាស់មីស៊ីល PHL -03នោះទេ

2025/07/27 12:13:55 am        1.9 K

ភ្នំពេញ ៖ អ្នកនាំពាក្យនិងជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជាលោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានប្រកាសទាត់ចោលទាំងស្រុងចំពោះការចោទប្រកាន់របស់ភាគីសៀម ដែលបានលើកឡើងថាកម្ពុជា បានប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយ PHL -03បាញ់ទៅប្រទេសថៃ ខណៈការលើកឡើងនេះគឺជាព័ត៌មានភូតកុហក និងប្រឌិតទាំងស្រុង។

 ក្នុងសន្និសីទសារព័ត៌មានលើកទីបី ស្តីពីដំណើរការនៃការឈ្លានពានរបស់ទាហានសៀមមកលើ កម្ពុជា នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវ ម៉ាលី សុជាតា បានគូសបញ្ជាក់ថា កម្ពុជាគ្មានការចាំបាច់អ្វីក្នុងការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយ PHL -03នោះទេ ខណៈការផ្សព្វផ្សាយពីសំ ណាក់ភាគីសៀមគឺជាការបំភ្លើស បំភ្លៃ និងលាបព័រណ៌ដល់កម្ពុជាប៉ុណ្ណោះ។

 លោកជំទាវអ្នកនាំពាក្យក្រសួងការពារជាតិបានសង្កត់ធ្ងន់ថា«ក្រសួងការពារជាតិសូមទាត់ចោលអំ ពីព័ត៌មានភូតកុហក និងជាព័ត៌មានប្រឌិតក្លែងក្លាយ លាបព័រណ៌មកលើកម្ពុជា។ កម្ពុជាគ្មានការចាំបាច់ប្រើ មីស៊ីចម្ងាយឆ្ងាយ PHL -03នោះទេ.....»។

​ជាមួយគ្នានោះដែរ លោកជំទាវម៉ាលី សុជាតា ក៏បានប្រកាសទាត់ចោលទាំងស្រុង និងធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទាហានឈ្លានពានសៀម ដែលបានចោទប្រកាន់មកលើកម្ពុជាថាបានបាញ់គ្រាប់ផ្លោងចូលទឹកដីឡាវ ខណៈករណីនេះអាជ្ញាធរឡាវមិនបានចោទប្រកាន់មកកម្ពុជា និងមិនទាន់មានការស៊ើបអង្កេតនៅឡើយ ហើយបែជាសៀមចោទប្រកាន់មកលើកម្ពុជាទៅវិញ ដោយការចោទប្រកាន់នេះគឺជាចេតនាព្យាបាទកម្ពុជា និងភូតកុហកសុទ្ធសាធដែលកម្ពុជាមិនអាចទទួលយកបាននោះឡើយ។

 យ៉ាងណាក៏ដោយនៅក្នុងសន្និសីទសារព័ត៌មាននេះដែរ លោកជំទាវម៉ាលី សុជាតា ក៏បានថ្លែងបែបចំអកទៅកាន់ភាគីថៃផងដែរថា កម្ពុជាប្រើប្រាស់កងទ័ពរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ ពោលគឺធ្វើការវាយបកគឺផ្តោតទៅលើតែមូលដ្ឋានកងទ័ពសៀមប៉ុណ្ណោះ មិនមានចេតនាផ្លោងចូលកន្លែងជនស៊ីវិលនោះឡើយ ផ្ទុយទៅវិញមានតែទាហានឈ្លានពានសៀមទេ ដែលផ្លោងចូលផ្ទុះប្រជាពលរដ្ឋ និងជនស៊ីវិលកម្ពុជា ដោយគ្មានការខ្លាចរអានឹងច្បាប់អន្តរជាតិ និងគ្មានអៀនខ្មាស ខណៈការផ្លោងគ្រាប់ចូលដល់ជនស៊ីវិលនេះ បានធ្វើឲ្យចាស់ជរា កុមារ និងស្រ្តីកម្ពុជារងគ្រោះ និងធ្វើការភៀសសឹករាប់ម៉ឺននាក់នោះ។

 អ្នកនាំពាក្យក្រសួងការពារជាតិរូបនេះ ក៏បានអំពាវនាវទទួចជាថ្មីម្តងទៀតដល់សហគមន៍អន្តរជាតិ រួមគ្នាធ្វើការថ្កោលទោសដល់ទាហានឈ្លានពានសៀមផងដែរ ខណៈការឈ្លានពានរបស់សៀមកាន់តែវាទទីធំឡើងមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។ ប៉ុន្តែទោះជាយ៉ាងណាកម្ពុជានឹងមិនដកថយ និងចុះ ញ៉មចំពោះការឈ្លានពានរបស់សៀមនោះឡើយ ហើយនឹងធ្វើការវាយបកទៅវិញដើម្បីរក្សាសិទ្ធការពារខ្លួន ស្របទៅតាមច្បាប់អន្តរជាតិ៕

អត្ថបទ ៖ បាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        109
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        215
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        203

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm