ទាហានឈ្លានពានថៃ បានទម្លាក់គ្រាប់លើផ្លូវចូលប្រាសាទព្រះវិហារ និងទីតាំងផ្សេងទៀតយ៉ាងសម្បើម

2025/07/27 03:11:10 pm        4.0 K

អ្នកនាំពាក្យរបស់ក្រសួងការពារជាតិកម្ពុជាលោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់អះអាងថា រហូតដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ ទាហានឈ្លានពានថៃ បានពង្រីកទីកន្លែង ផ្លោងគ្រាប់ និងគ្រាប់បែកចង្កោមចូលទឹកដីកម្ពុជាបន្តទៀតយ៉ាងសម្បើម រួមទាំងទម្លាក់គ្រាប់បែកលើផ្លូវចូលប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកចំនួនពីរគ្រាប់ផងដែរ។

ថ្លែងប្រាប់អ្នកសារព័ត៌មានស្តីពីបច្ចុប្បន្នភាពនៃការឈ្លានពានរបស់ទាហានថៃ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវម៉ាលី សុជាតា បានគូសបញ្ជាក់ថា ថៃនៅតែបន្តបផ្លោងគ្រាប់ ទម្លាក់គ្រាប់បែកចង្កោម និងបាញ់នូវអាវុធធុនធ្ងន់មកលើកទឹកដីកម្ពុជាយ៉ាងកម្រោល និង​គឃ្លើនបំផុត ដោយមិនខ្លាចរអានូវច្បាប់អន្តរជាតិ និងថែមទាំងបំផ្លិតបំផ្លាញ់ផ្ទះសម្បែង​ប្រជាជន​ស្លូតត្រង់របស់កម្ពុជា ហេដ្ឋារចនាសម្ព័ន្ធ ដោយក្នុងនោះក៏មាននូវវត្តអារាម ស្ថានីយប្រេងឥន្ធនៈ ផ្សា សាលារៀន និងជាពិសេសនោះគឺប្រាសាទព្រះវិហារ​ដែលជាសម្បត្តិ​បេតិកភណ្ឌរបស់​មនុស្សជាតិ​តែម្តង រួមទាំងបង្ករវិនាសសកម្មដល់ជនចាស់ជរា ស្រ្តី និងកុមារកម្ពុជាផងដែរ។

លោកជំទាវ ម៉ាលី សុជាតា បានបញ្ជាក់ថា ​ការវិវត្តន៍នៃការបាញ់ប្រហារពីភាគីថៃ​មកលើកកម្ពុជា ចាប់​ពីម្សិលមិញវេលាម៉ោង៥ នៅក្នុងយោធភូមិភាគទី៤ ​ថៃចាប់ផ្តើមបាញ់ចូលជាំតែ​ បុស្បូវ ដែលយើងឃើញថា មានការបាញ់ជាបន្តបន្ទាប់ និងរហូត។

ជាមួយគ្នានេះដែរកម្មភាពនៅទីតាំងផ្សេងៗ​នៅក្នុងយោធភូមិភាគទី៤ ​នៅវេលាម៉ោង១០ថៃ បាន​ទម្លាក់គ្រាប់២គ្រាប់លើផ្លូវឡើងប្រាសាទព្រះវិហារ ​ទម្លាក់គ្រាប់ ​បែកចង្កោមនៅតំបន់ភ្នំខ្មោច រហូត​មកដល់ម៉ោងជាង២ ថៃបានចាប់ផ្តើមវាយចូលដោយរថក្រោះនៅក្នុងតំបន់វាលឥន្ទ្រី។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា​ ក៏បានលើកឡើងផងដែរថា ទៀបភ្លឺយប់មិញ រហូតដល់​ព្រឹកថ្ងៃនេះ(ថ្ងៃទី២៧) ភាគីថៃ​បានបន្តផ្លោងគ្រាប់បែកចង្កោម និងកាំភ្លើងធំចូលទឹកដីខ្មែរយ៉ាង​សម្បើម​បន្ថែមទៀតផងដែរ។​ តែយ៉ាងណាក៏ដោយគ្រប់ទីតាំងនៃការប្រយុទ្ធទាំងអស់ ទាំងប្រាសាទ​តាមាន់ ទាំងតំបន់មុំបី ទោះបីជាទាហានថៃប្រើប្រាស់ដ្រូតទម្លាក់គ្រាប់បែកចង្កោម យន្តហោះ​ចម្បាំង និងកាំភ្លើងធំក្តី ក៏វិរៈយោធាកម្ពុជាបានវាយបកទៅវិញគ្រប់ទីតាំងទាំង​អស់ដោយ​មិនញញើត និងតស៊ូយ៉ាងស្វិតស្វាញ និងក្រាញននៀលក្នុងកិច្ចការពារដែនអធិបតេយ្យភាព​របស់​យើង​ឲ្យខាងតែបាន និងប្រឆំាង ​នឹងចោរឈ្លានពានទឹកដីកម្ពុជា។

យ៉ាងណាក៏ដោយអ្នកនាំពាក្យក្រសួងការពារជាតិរូបនេះ ក៏បានបន្តអំពាវនាវទទួចជាថ្មីម្តងទៀត​ដល់​សហគមន៍អន្តរជាតិ ​រួមគ្នាធ្វើការថ្កោលទោសដល់ទាហានឈ្លានពានថៃផងដែរ ខណៈការ​ឈ្លានពានរបស់ថៃកាន់តែវាទទីធំឡើងមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។ ប៉ុន្តែទោះជាយ៉ាងណាកម្ពុជានឹងមិនដកថយ និងចុះញ៉មចំពោះការឈ្លានពានរបស់ថៃ​នោះឡើយ ហើយនឹងធ្វើការវាយបកទៅវិញដើម្បីរក្សាសិទ្ធការពារខ្លួនស្របទៅតាមច្បាប់អន្តរជាតិ និងការពារដែនអធិបតេយ្យ និងសេចក្តីសុខរបស់ប្រជាជនខ្មែរទាំងមូលផងដែរ៕អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        49
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        144
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        139

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm