រថយន្តដឹកជំនួយធ្វើដំណើរឆ្ពោះទៅកាន់តំបន់ហ្កាហ្សាចេញពីច្រកព្រំដែន Rafah ប្រទេសអេហ្ស៊ីប

2025/07/27 07:04:23 pm        122

 ទូរទស្សន៍រដ្ឋអេហ្ស៊ីប Al Qahera រាយការណ៍នៅថ្ងៃអាទិត្យនេះថា រថយន្តដឹកជំនួយចាប់ផ្តើមធ្វើដំណើរឆ្ពោះទៅកាន់តំបន់ហ្កាហ្សាចេញពីប្រទេសអេហ្ស៊ីប ក្រោយសំពាធអន្តរជាតិអស់រយៈពេលជាច្រើនខែ និងការព្រមានរបស់ទីភ្នាក់ងារជំនួយពីការរីករាលដាលភាពអត់ឃ្លាននៅដែនដីប៉ាឡេស្ទីនមួយនេះ ។

 រូបភាពវីដេអូឃ្លីពីទូរទស្សន៍ Al Qahera ឃើញរថយន្តដឹកជំនួយចតតម្រង់ជួរនៅច្រកឆ្លងកាត់ព្រំដែន មុនពេលចេញដំណើរនៅវេលាម៉ោង ៥ និង ៤២នាទីព្រឹក ម៉ោងក្នុងស្រុក ។

 អ្នកឆ្លងឆ្លើយព័ត៌មានរបស់ទូរទស្សន៍ Al Qahera រាយការណ៍ពីច្រកព្រំដែន Rafah រវាងអេហ្ស៊ីប និងតំបន់ហ្កាហ្សាថា រថយន្តរាប់សិបគ្រឿង ដឹកជំនួយមនុស្សធម៌រាប់ពាន់តោន បានធ្វើដំណើរឆ្ពោះទៅកាន់ច្រកឆ្លងកាត់ Kerem Shalom ស្ថិតនៅតំបន់ហ្កាហ្សា ។ 

អង្គការជំនួយអន្តរជាតិ និយាយថា មាននូវភាពអត់ឃ្លានទ្រង់ទ្រាយធំនៅក្នុងចំណោមពលរដ្ឋហ្កាហ្សា ២,២លាននាក់ ក្នុងនោះស្បៀងអាហារលែងមានសេសសល់ទៀតហើយ ក្រោយអ៊ីស្រាអែលកាត់ផ្តាច់ជំនួយទៅកាន់ដែនដីមួយនេះ កាលពីខែមីនា មុនពេលចាប់ផ្តើមឡើងវិញនៅខែឧសភា ជាមួយនឹងការរឹតត្បិតថ្មី ។

អ៊ីស្រាអែលនិយាយថា ពួកគេបានអនុញ្ញាតឲ្យស្បៀងអាហារគ្រប់គ្រាន់ចូលទៅក្នុងតំបន់ហ្កាហ្សា ហើយពួកគេបានដាក់ការស្តីបន្ទោសលើអង្គការសហប្រជាជាតិ(UN) សម្រាប់ការខកខានការចែកចាយជំនួយនៅតំបន់ហ្កាហ្សា គឺជាអំណះអំណាងមួយត្រូវបានច្រានចោលដោយ UN ក្រុមសិទ្ធិមនុស្ស និងទីភ្នាក់ងារជំនួយផ្សេងទៀត ៕


អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        18
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        19
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        23

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm