ភ្លើងឆេះព្រៃជិតទីក្រុងអាតែន ប្រទេសក្រិកបង្ខំឲ្យមនុស្សជម្លៀសខ្លួន និងបំផ្លិចបំផ្លាញផ្ទះសម្បែងពលរដ្ឋ

2025/07/27 07:31:46 pm        73

ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានប្រើប្រាស់ឧទ្ធម្ភាគចក្រ និងយន្តហោះ ដើម្បីព្យាយាមពន្លត់ភ្លើងឆេះព្រៃនៅទីក្រុង Kryoneri ស្ថិតនៅចម្ងាយ ២៥គ.ម ភាគខាងជើងទីក្រុងអាតែន ប្រទេសក្រិក ស្របពេលដែលប្រទេសមួយនេះ ស្ថិតក្រោមរលកកម្តៅ ។ 

ភ្លើងឆេះព្រៃចាប់ផ្តើមដំបូងនៅភូមិ Drosopigi និងបានបំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋជាច្រើនខ្នង ។ ប្រជាពលរដ្ឋរស់នៅភូមិ Kryoneri ត្រូវបានក្រុមអាជ្ញាធរណែនាំឲ្យជម្លៀសខ្លួនទៅកាន់ទីក្រុងអាតែន ។

យោងតាមព័ត៌មានទទួលបានពីសេវាកម្មគិលានសង្រ្គោះក្រិក បានឲ្យដឹងថា មនុស្ស ៥នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

ឧទ្ធម្ភាគចក្របានទម្លាក់ទឹកលើតំបន់រងការឆាបឆេះ ជាទីដែលសម្បូរដោយរោងចក្រ ហើយក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ១៤៥នាក់ បានព្យាយាមពន្លត់អណ្តាតភ្លើង ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ៤៤គ្រឿង ឧទ្ធម្ភាគចក្រ ៧គ្រឿង និងយន្តហោះ ១០គ្រឿង ។

សេវាកម្មឧតុនិយមក្រិក រាយការណ៍ថា សីតុណ្ហភាពនៅក្នុងប្រទេសក្រិក បានកើនឡើងដល់ ៤៤អង្សាសេកាលពីថ្ងៃសៅរ៍ ។

សូមបញ្ជាក់ថា ប្រទេសក្រិក និងប្រទេសជាច្រើនទៀតក្នុងតំបន់មេឌីទែរ៉ាណា ស្ថិតក្រោមរលកកម្តៅដែលក្រុមអ្នកវិទ្យាសាស្រ្តដាក់ការស្តីបន្ទោសលើបម្រែបម្រួលអាកាសធាតុ ៕

អត្ថបទដែលទាក់ទង

UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        2
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        91
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ

2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm